ព័ត៌មានជាតិ
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំយុទ្ធនាការដើម្បីគាំពារសុខភាពផ្លូវចិត្តជនភៀសសឹកពីការឈ្លានពានរបស់ថៃ
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំយុទ្ធនាការ លើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពានពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែន។

សូមជម្រាបថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា កាលពីអំឡុងខែកក្កដា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តដល់ជនភៀសសឹក បានចំនួន២លើករួចមកហើយ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ សម្រាប់យុទ្ធនាការលើកទី៣ សមាគមននឹងបង្វែរទិសដៅទៅខេត្តបន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមានចំនួនជនភៀសសឹកច្រើនជាងគេបង្អស់ គឺជាង៥ម៉ឺនគ្រួសារ ស្មើនឹងជាង១៧ម៉ឺននាក់ និងកំពុងបន្តរងការឈ្លានពាន និងបាញ់សង្រ្គប់ទាំងផ្លូវអាកាស និងផ្លូវគោកពីសំណាក់យោធាថៃជារៀងរាលថ្ងៃ។

កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឈ្លានពានដោយកម្រោលនិងឥតរើសមុខពីសំណាក់យោធាថៃ នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឲ្យប្រជាជនច្រើនជាងកន្លះលាននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួនមករស់នៅទីតាំងមានសុវត្ថិភាព ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រៅពីតម្រូវការជំនួយជាស្បៀង និងសម្ភារៈបរិក្ខា បម្រើដល់ការរស់នៅប្រចាំថ្ងៃ បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ដ្រី និងកុមារ ទទួលរងនូវការប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីត្រូវជម្លៀសចេញពីផ្ទះសម្បែង និងមួយចំនួនត្រូវព្រាត់ប្រាស ឬបាត់បង់គ្រួសារជាដើម។

បើតាមកញ្ញា អ៊ឹម រចនា តាមរយៈយុទ្ធនាការនេះ សមាគមនឹងចុះជួយបងប្អូនភៀសសឹក ដោយរៀបចំនូវសកម្មភាពមួយចំនួនដូចជា៖ ១. ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត ២. លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់ការឧបត្ថម្ភសម្ភារៈផ្សេងៗ ៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានអំពាវនាវដល់អតីតប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅសូមចូលរួមយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមរយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រ ផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ ដល់បងប្អូនជនភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ការចូលរួមក្នុងបេសកកម្មនេះ ទោះតិចឬច្រើន ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងពេលដែលជនភៀសសឹករបស់យើង បានកើនឡើងដល់ជាងកន្លះលាននាក់ នៅតាមបណ្ដាខេត្តនានាទាំងនៅជាប់ព្រំដែនប្រទេសថៃ និងខេត្តដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបរិច្ចាគក្ដី ទាក់ទងនឹងការចូលរួមដោយផ្ទាល់ជាមួយសមាគមក្ដី សូមទាក់ទងក្រុមការងារតាមរយៈលេខទូរសព្ទ៖ 093 719 013៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


