ជីវិតកម្សាន្ដ
«យុទ្ធសង្គ្រាម» កាន់តែបានការចាប់អារម្មណ៍ ក្រោយបង្ហាញឈុតខ្លីពី Ai ស្របនឹងន័យដៀលសត្រូវប្រវត្តិសាស្ត្រចំៗ
“យុទ្ធសង្គ្រាម” ( War Of Warriors ) ដែលជាការតែងនិពន្ធដោយលោក G-Devith និងច្រៀងដោយអ្នកនាង ទេព បូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ជាថ្មី ក្រោយលោកសាស្ត្រាចារ្យ ណុប សម្បត្តិ ដែលមហាជនស្គាល់ថា ជាជើងចាស់ក្នុងវិស័យភាពយន្តខ្មែរនោះ បានបង្ហាញជាសាធារណៈនូវឈុតឆាកខ្លីផលិតពី Ai ដោយដកស្រង់ជាង ១នាទីជាមួយនឹងតថភាពល្អឯក។

“យុទ្ធសង្គ្រាម” ( War Of Warriors ) ជាចម្រៀងរៀបរាប់ពីសត្រូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលតែងចិញ្ចឹមមហិច្ចតាឈ្លានពានទឹកដីខ្មែរមិនចេះចប់មិនចេះហើយរាប់ជំនាន់មកហើយ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
តាមរយៈសារលើទំព័រហ្វេសប៊ុកជើងចាស់ក្នុងវិស័យភាពយន្តខ្មែររូបនោះ បញ្ជាក់ខ្លីថា ចម្រៀងបទ«យុទ្ធសង្គ្រាម» ច្រៀងដោយ Tep Boprek ឯវីដេអូ Ai ធ្វើដោយ Sambath (Pu Berry) ។
Video Ai by : Sambath (Pu Berry)
គិតត្រឹមថ្ងៃទី១ថ្ងៃ វីដេអូខ្លីនេះ មានអ្នកទស្សនាជាង ១លានដងលើទំព័រហ្វេសប៊ុកផេករបស់លោកសាស្ត្រាចារ្យ ណុប សម្បត្តិ និងមានការចែករំលែកព្រោងព្រាតផងដែរ។ ក្នុងនោះ សាធារណជនជាច្រើន បានបង្ហាញការពេញចិត្តឥតគណនា និងពោលថាអស្ចារ្យគ្រប់ៗគ្នា។

-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


