ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាជំរុញឱ្យមានផលិតកម្មកែច្នៃអាហារ ក្នុងពេលកម្ពុជាប្រឈមមុខជម្លោះព្រំដែន
អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានបង្ហាញគំនិតផ្ដួចផ្ដើមដើម្បីជំរុញឱ្យមានផលិតកម្មកែច្នៃអាហារក្នុងស្រុកក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជម្លោះព្រំដែន ដោយលោក អំពាវនាវដល់សាកលវិទ្យាល័យក្នុងប្រទេសឱ្យស្វែងរកកិច្ចសហការពីដៃគូពាក់ព័ន្ធចាប់ដៃគ្នាកែច្នៃចំណីអាហារសម្រាប់ផ្គត់ផ្គង់កងទ័ព និងជនភៀសសឹក។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ធន់ វឌ្ឍនា ធ្វើបាឋកថាស្ដីពីគោលនយោបាយ និងឱកាស ក្នុងវិស័យស្វាយចន្ទី ដល់សាស្រ្ដាចារ្យ និងនិស្សិត នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
លោកអំពាវនាវនេះ គឺជាការប្រែក្លាយកាលានុវត្តភាពក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្ដោយព្រំដែន ទៅជាឱកាសពង្រឹងផលិតកម្មក្នុងស្រុក។

វិបត្តិព្រំដែនកម្ពុជា-ថៃ លោក ធន់ វឌ្ឍនា មើលឃើញថា មានទាំងហានិភ័យ និងឱកាសសេដ្ឋកិច្ច ដោយក្នុងនោះ លោកបានលើកឡើងពីភាពធន់ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា តាមរយៈកំណើនតម្រូវការផលិតផលក្នុងស្រុក និងសកម្មភាពសហគ្រាសធុនតូច និងធម្យម (SME) ក្នុងវិស័យអាហារ។
តែយ៉ាងនេះក្ដី លោកអនុប្រធានព្រឹទ្ធសភារូបនេះ បានលើកឡើងពីភាពចាំបាច់ចំពោះស្ថានភាពបច្ចុប្បន្ន គឺការធានាឱ្យមានបទឈប់បាញ់ជាបន្ទាន់ ព្រមជាមួយនឹងការកសាងឡើងវិញនូវទំនាក់ទំនងការទូត ដើម្បីស្តារសេដ្ឋកិច្ចព្រំដែន និងទំនុកចិត្តវិនិយោគិន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


