ព័ត៌មានអន្ដរជាតិ
អតីតជំទាវទី១កូរ៉េខាងត្បូង រងការចោទប្រកាន់ជាផ្លូវការពីករណីជ្រៀតជ្រែកកិច្ចការរដ្ឋ
រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានចោទប្រកាន់ជាផ្លូវការលើលោកស្រី Kim Keon-hee ដែលជាភរិយារបស់អតីតប្រធានាធិបតី Yoon Suk-yeol ថាបានប្រើប្រាស់ឥទ្ធិពលក្នុងកិច្ចការរដ្ឋ ដើម្បីជាថ្នូរនឹងការទទួលយកលុយកាក់ និងសម្ភារៈមានតម្លៃថ្លៃៗ។

យោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃចន្ទទី២៩ធ្នូនេះ រដ្ឋអាជ្ញាពិសេសលោក Min Jung-ki បានបញ្ចប់ការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ដោយបានរកឃើញថា អតីតជំទាវទី១រូបនេះ បានឆ្លៀតឱកាសពីតំណែងរបស់ខ្លួន ដើម្បីជ្រៀតជ្រែកក្នុងការតែងតាំងមន្ត្រី និងការសម្រេចចិត្តផ្សេងៗរបស់រដ្ឋាភិបាល។ ក្រុមរដ្ឋអាជ្ញាបានបញ្ជាក់ថា លោកស្រីបានទទួលសំណូកសរុបជាទឹកប្រាក់ប្រមាណ ៣៧៧.២៥លានវ៉ុន (ប្រហែល ២៦៣ ០០០ដុល្លារ) ជាទម្រង់សាច់ប្រាក់ និងកាបូបម៉ាក Chanel, Dior, ខ្សែកពេជ្រ ព្រមទាំងរូបគំនូរថ្លៃៗពីមហាសេដ្ឋី និងអ្នកនយោបាយ។
បច្ចុប្បន្ន លោកស្រី Kim Keon-hee កំពុងស្ថិតក្រោមការឃុំខ្លួន ហើយរដ្ឋអាជ្ញាបានស្នើសុំឲ្យផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ខណៈដែលមេធាវីរបស់លោកស្រីចាត់ទុកថា ការរកឃើញនេះគឺជាការបំផ្លើសការពិតដើម្បីផលប្រយោជន៍នយោបាយ។
ដោយឡែក អតីតប្រធានាធិបតី Yoon Suk-yeol ក៏កំពុងប្រឈមមុខនឹងការកាត់ទោសពីបទដឹកនាំការបះបោរ (ក្រោយការប្រកាសច្បាប់អាជ្ញាសឹក) ដែលអាចឈានដល់ការកាត់ទោសប្រហារជីវិត ឬជាប់គុកអស់មួយជីវិត។ សាលក្រមសម្រាប់លោកស្រី Kim ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃទី២៨ខែមករាខាងមុខ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


