ព័ត៌មានជាតិ
ប្រធានសភាលើកទឹកចិត្តបង្កើនការផលិតផលិតផលក្នុងស្រុកជំនួសការនាំចូល
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុកទាំងអស់បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ដោយរិៈរកគ្រប់មធ្យោបាយនៅក្នុងការពង្រីកខ្សែច្រវ៉ាកផលិតកម្ម ផលិតជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។

លើកឡើងនៅវិមានរដ្ឋសភា កាលពីថ្ងៃទី២ ខែមករា ក្នុងពេលទទួលអំណោយពីលោកស្រីឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆាមពាន និងស្វាមី សម្រាប់ចែកជូនដល់វីរកងទ័ពនិងជនភៀសសឹក សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឲ្យកម្ពុជាមានឯករាជ្យ និងម្ចាស់ការលើគ្រប់វិស័យ។
សម្តេចបានសង្កត់ធ្ងន់ថា៖ «សូមយើងទំាងអស់គ្នាសូមប្តូរភាពឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង»។
អំណោយសប្បុរសដែលលោកស្រីឧកញ៉ា សុខ សុភាព ប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាឱកាសនេះ មានថវិកាចំនួន ១០ លានរៀល អង្ករ១តោន ភេសជ្ជ ៥០០កេស។

សម្ដេចបានចាត់ទុកសកម្មភាពមនុស្សធម៌របស់ធុរជនក្នុងស្រុកនៅពេលនេះគឺជាមហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំបាច់ដ៏ធំធេងរបស់វីរយុទ្ធជននៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។
ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបាន តាមរយៈ សម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។
រដ្ឋសភានៅតែបន្តទទួលអំណោយសម្បុរធម៌ហើយធ្វើការបែងចែកអំណោយទាំងអស់នោះតាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារ អធិបតេយ្យ និងបូរណភាពទឹកដី៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


