ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាល និងចែកឱសថដល់ជនភៀសសឹកក្នុងវត្តពង្រ
កាលពីល្ងាច ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២៦ លោក វេជ្ជបណ្ឌិត វ៉េង ហេង អនុប្រធានក្រុមប្រឹក្សាភិបាលសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គចិត្តវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យចំនួន ៩៥ រូប របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ ចុះមកពិនិត្យព្យាបាលជំងឺនិងចែកជូនឱសថជូនជនភៀសសឹកស្នាក់បណ្តោះអាសន្នក្នុងវត្តពង្រក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត វ៉េង ហេង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹកប្រមាណជិត ១ ០០០នាក់ ក្នុងនោះមានពិនិត្យជំងឺទូទៅ រោគស្ត្រី អេកូសាស្ត្រ មាត់ ធ្មេញ វះកាត់ រោគសន្លាក់ សើរស្បែក កាមរោគ ត្រចៀក ច្រមុះ បំពង់ក កុមារ ផ្លូវចិត្ត មនុស្សចាស់ ជម្ងឺទូទៅ ជាដើម និងចែកជូនឱសថទៅតាមអ្នកជំងឺដែលឈឺបានពិនិត្យរួចផងដែ។

លោក វេជ្ជបណ្ឌិត វ៉េង ហេង បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃក្រុងសិរីសោភ័ណ ដែលបានសម្របសម្រួលជូនប្រជាពលរដ្ឋ ជាជនភាសឹកមកស្នាក់នៅវត្តពង្រ បានមកពិនិត្យនិងព្យាបាលជំងឺទូទៅនិងផ្ដល់ឱសថពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។




លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា បានបង្កវិនាសកម្មការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសំបែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលតម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាព។
លោកបានដាស់តឿនដល់បងប្អូនជនភៀសសឹកទាំងអស់មកស្នាក់នៅវត្តពង្រ ត្រូវថែរក្សាសុខភាពឲ្យបានល្អក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ន កុំមានការភិតភ័យ និងត្រូវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ក្នុងការការពារបូរណភាពទឹកដី។
លោក ស្រេង សុផល បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា ការមកស្នាក់នៅក្នុងវត្តពង្ររបស់ជនភៀសសឹកទាំងអស់ ត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្តពង្រ បានយកចិត្តទុកដាក់ជួយផ្គត់ផ្គង់ មានទីកន្លែងជម្រក ទឹក ភ្លើងបាយទឹក បានសមរម្យ ក្នុងនោះក៏មានមន្ត្រីពេទ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោងរង់ចាំពិនិត្យនិងព្យាបាលជំងឺទៀតផង៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


