ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ACU ថា ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកជាសម្ងាត់បំផុត
ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារសវនកម្ម និងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល លោក ខូយ លឹមហុង អះអាងថា ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរក្សាទុកជាសម្ងាត់បំផុត។

ដោយយោងមាត្រា២០ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លោក ខូយ លឹមហុង បានឱ្យដឹងថា សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូ ដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀត រក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក បានបន្តឱ្យដឹងថា លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និងចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាងព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ ធ្វើឡើងក្នុងពេលដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងរង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ក្នុងឆ្នាំ២០២៦។ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
អង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវដល់អ្នកជាប់កាតព្វកិច្ចទាំងអស់ត្រូវអនុវត្តការដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ឱ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា ដើម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់អំពើពុករលួយ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


