Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា ជំរុញឱ្យសមាជិកព្រឹទ្ធសភាត្រូវបន្តចុះជួយជនភៀសសឹក និងកងទ័ព

បានផុស

នៅ

អនុប្រធានព្រឹទ្ធសភា លើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភាឱ្យបន្តការចុះជួយដល់ប្រជាពលរដ្ឋភៀសសឹក និងកងកម្លាំងនៅសមរភូមិជួរមុខ បើទោះជាសភាពការណ៍ហាក់មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំប្រចាំខែ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងកោតសរសើរសមាជិកព្រឹទ្ធសភាដែលបត់បែនបានល្អ ក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានជួយគាំទ្រដល់ជនភៀសសឹក និងកងទ័ព ដែលលោកពណ៌នាថា ជាការងារមានអត្ថន័យ និងចាំបាច់។

លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា បន្តស្វែងរកសប្បុរសជនក្នុង និងក្រៅស្រុក ដើម្បីជួយដល់តំបន់ព្រំដែន រួមទាំងការស្តារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ។ លោក លើកឡើងថា បញ្ហាព្រំដែននឹងចប់តាមរយៈការចរចា មិនមែនការចោទប្រកាន់នោះទេ។

ចំពោះមុខការត្រៀមចុះបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភា លោកអនុប្រធានព្រឹទ្ធសភាក៏ស្នើឱ្យសមាជិកព្រឹទ្ធសភាក្នុងភូមិភាគនីមួយៗ គប្បីជួបឱ្យបានគ្រប់អង្គបោះឆ្នោតក្នុងមណ្ឌលរបស់ខ្លួន នៅឆ្នាំ២០២៦នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម