Connect with us

សន្តិសុខសង្គម

យុវជនម្នាក់លោតទឹកសម្លាប់ខ្លួន ព្រោះមានជំងឺប្រចាំកាយ

បានផុស

នៅ

យុវជនម្នាក់ បានធ្វេីអត្តឃាតខ្លួនឯង ដោយលោតទឹក នៅចំណុចលើស្ពានព្រែកឆ្លូង ក្នុងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នាវេលា១២-៤០នាទី នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ​ ផន វិទូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ លោកពូម្នាក់ ត្រូវជាឪពុកបង្កើតជនរងគ្រោះ​ បាននាំគ្នាបម្រុងយកមកស្រោចទឹកនៅវត្ត ស្រាប់តែជនរងគ្រោះក៏រត់សំដៅទៅលើស្ពានក៏លោតទឹកតែម្តង។

ប្រភពដដែលបន្តថា ជនរងគ្រោះជាមនុស្ស​មានបញ្ហាសសៃប្រសាទ និងមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យច្រើនកនកលែងផងដែរ ប៉ុន្តែព្យាបាលមិនជា ទើបថ្ងៃនេះថានាំមកស្រោចទឹកម្តង ក្រែងបានប្រសើរឡើង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការខាងលើនេះ បានកើតឡើងនាវេលាវេលា១២:៤០នាទី រហូតដល់វេលាម៉ោងប្រមាណជាង ៣ រសៀល ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ បច្ចុប្បន្ន​: សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វេីបុណ្យតាមប្រពៃណី​៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម