កីឡា
ជើងខ្លាំងមកពីបន្ទាយមានជ័យកីឡាករ ឃីម បូរ៉ា នឹងប្រកួតជូនអ្នកទស្សនានៅសប្ដាហ៍នេះ
កីឡាករជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា និងអ្នកលេងគុនខ្មែរល្បីឈ្មោះជាច្រើនទៀតនឹងប្រកួតជូនទស្សនាក្នុង ៤កម្មវិធីប្រដាល់ធំៗរបស់សង្វៀនបាយ័ន និង BTV នៅចុងសប្ដាហ៍នេះទាំងនៅក្នុងស្ទូឌីយោ និងនៅតាមបណ្ដាខេត្ត។

កម្មវិធីប្រកួតនៅសង្វៀនបាយ័ន
នៅសង្វៀនបាយ័នស្ទឹងមានជ័យ
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះវេលាម៉ោង ៥កន្លះតទៅកម្មវិធីប្រដាល់គុនខ្មែរ «អ្នកចម្បាំងកម្លាំងកម្ពុជា»
គូពិសេសម៉ារ៉ាតុងដណ្ដើមពានរង្វាន់ទម្ងន់ ៥៧គីឡូក្រាមរួមមាន ពុទ្ធ សំបូរ ឡុង ជិន Payam Sepehri
Dennongbua Nagagym និងគូពិសេសជាច្រើនទៀត។

កម្មវិធីប្រកួតនៅសង្វៀនបាយ័ន
នៅសង្វៀនបាយ័នស្ទឹងមានជ័យ
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងម៉ោង ១២ថ្ងៃត្រង់ កម្មវិធីប្រដាល់ «ថាមពលអ្នកប្រយុទ្ធគុនខ្មែរ»
គូពិសេស ម៉ន សាម៉េត ប៉ះ កីឡាករឡាវ Petchpochai Laolangchang
អេលីត សុខសាន ប៉ះ កីឡាករឡាវ Pantae Kruoadponthong

កម្មវិធីប្រកួតនៅសង្វៀនបាយ័ន
នៅសង្វៀនបាយ័នស្ទឹងមានជ័យ
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងម៉ោង ៦ល្ងាច កម្មវិធីប្រដាល់ «Boostrong គុនខ្មែរ»
គូពិសេសមានកីឡាករ មឿន សុខហ៊ុច ប៉ះ Amine Khamouma
និង អេលីត ពិសិដ្ឋ ប៉ះ ម៉ា ចេនចាវ រួមទាំងគូជាតិតជាច្រើនទៀត

កម្មវិធីប្រកួតនៅសង្វៀន BTV
សង្វៀន BTV ទីតាំងស្ថិតនៅជិតផ្សារអង្គតាសោម ខេត្តតាកែវ
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះវេលាម៉ោង ៦ល្ងាចតទៅ កម្មវិធីប្រដាល់គុនខ្មែរ «Boostrong គុនខ្មែរ Concert»
គូពិសេសមាន ឃីម បូរ៉ា ប៉ះ Mehdi Rezaie
កីឡាករ រីគី នរៈសុធី និង ប៉ែនកាក់ អេរ៉ាវ៉ាន់ ប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់លាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


