សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌទួលគោក ចុះរដ្ឋបាលតាមបន្ទប់ជួលអមផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ ៨ នាក់
កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី ៥៤ ភូមិ ១៤ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់។


សមត្ថកិច្ចបានឲ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន និងបទល្មើសលួច ឆក់ ប្លន់ ទើបកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យបន្ទប់ជួលចំនួន ១៣ បន្ទប់ មនុស្សស្នាក់នៅធម្មតាសរុប ៣០ នាក់ ប្រុស ១៧ នាក់ ,១៨ ឆ្នាំ ៣០ នាក់ ប្រុស ១៧ នាក់។

ក្រោយត្រួតពិនិត្យរួច កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ ក្នុងនោះ ស្រីម្នាក់ ដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


