សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ជាបន្តបន្ទាប់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ក្នុងចំណោមក្មេងទំនើង ០២ ក្រុមផ្សេងគ្នា ក្រោយបង្កហិង្សានៅមូលដ្ឋានសង្កាត់បឹងកក់ទី ០២។



ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០៣ និង ៣០ នាទីរសៀល ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំនួន ០២ ទីតាំង ផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស , ឈ្មោះ ប៉ បរ៉ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស។
តាមការបញ្ជាក់ពីនគរបាលជំនាញ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ជាបន្តបន្ទាប់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង ០២ ក្រុម បានវាយប្រហារគ្នា យកមួកការពារសុវត្ថិភាពដេញគប់ និងប្រើប្រាស់ដៃវាយគ្នាទៅវិញទៅមក)។ ក្នុងនោះ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០២ នាក់ ចំណុច ០២ ទីតាំងផ្សេងគ្នា នៅផ្លូវលេខ ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងផ្លូវលេខ ៥៧២ ក្រុមទី ៤៣ ភូមិ ៤ សង្កាត់បឹងកក់ទី ០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាល បន្តថា ជនសង្ស័យខាងលើបានបង្កហិង្សាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ០៤ និង ៥៧ នាទីល្ងាច នៅចំណុចលើដងផ្លូវលេខ ៥២៨ កែងផ្លូវលេខ ៣៥៣ ក្រុមទី ០៥ ភូមិ ០២ សង្កាត់បឹងកក់ទី ០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GW-8595 និងទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក I PHONE11 ពណ៌ត្រាវ (ចាប់យកពីជនសង្ស័យឈ្មោះ កេង វិចរ៉ា)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកបក្សពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោស៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


