ព័ត៌មានអន្ដរជាតិ
មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទទី១៩ខែមេសាថា ពិភពលោកអាចគ្រប់គ្រងជំងឺរាតត្បាតជាសកល កូវីដ-១៩បាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើធនធានចាំបាច់គឺវ៉ាក់សាំង ត្រូវបានចែកចាយដោយយុត្តិធម៌។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “យើងមានឧបករណ៍ដើម្បីនាំជំងឺរាតត្បាតនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើយើងប្រើប្រាស់វាឲ្យបានជាប់លាប់និងប្រកបដោយសមធម៌”។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះ “អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងចំណោមអ្នកមានអាយុពី ២៥ដល់៥៩ឆ្នាំ នៅទូទាំងពិភពលោក ដែលភាគច្រើនអាចបណ្តាលមកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី។

លោកលើកឡើងថា “វាប្រើពេល៩ខែដើម្បីឈានដល់ការស្លាប់១លាននាក់, ៤ខែដើម្បីឈានដល់២លាននាក់និង ៣ខែដើម្បីឈានដល់៣លាននាក់”។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញផ្នែករោគរាតត្បាតឈានមុខរបស់ WHO លោកស្រី Maria van Kerkhove បានប្រាប់សន្និសីទកាសែតដូចគ្នានេះថា ការកើនឡើងនៃអត្រាឆ្លងកូវីដ ទូទាំងពិភពលោក គឺបូករួមទាំងការកើនឡើងក្នុងចំណោមក្រុមអាយុដែលធ្លាប់តែរងផលប៉ះពាល់តិចពីជំងឺរាតត្បាតផងដែរ។

លោកស្រីនិយាយថា “យើងកំពុងមើលឃើញអត្រាកើនឡើងនៃការឆ្លងសម្រាប់គ្រប់ក្រុមអាយុទាំងអស់”។ លោកស្រីបន្ថែមទៀតថា មានករណីចំនួន ៥.២លានករណីត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតវាយប្រហារ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃអង្គារទី២០ខែមេសានេះ ពិភពលោកបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩សរុប ១៤២,៧២៧,៣៧៤ករណី, ស្លាប់ ៣,០៤៣,៧០៣នាក់និងជាសះស្បើយ ១២១,២៤០,៣០៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


