Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី​ទទួល​បាន​ធុង​សំរាម​៣០០​ធុង​ពី​ក្រុមហ៊ុន Khmer Beverages

បានផុស

នៅ

ធុង​សំរាម​ចំនួន៣០០ធុង​ត្រូវ​បាន​ក្រុមហ៊ុន Khmer Beverages ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ទៅ​តាម​គោលដៅ​សំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អនាម័យ បរិស្ថានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងនារសៀលថ្ងៃទី០៩មករាឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហួត ហៃ ,លោក ឯក ឃុនដឿន និងលោកឆាយ វីរៈ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន Khmer Beverages នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា ធុងសំរាមទាំង៣០០ធុងនេះ ជារបស់ក្រុមហ៊ុន Khmer Beverages ប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ឱ្យ​រដ្ឋបាលរាជធានីយកទៅ​ប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗ​មួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោក ហួត ហៃ បានបញ្ជាក់ថា តាមការណែនាំពីលោក ឃួង ស្រេង សម្រាប់​ធុង​សំរាមទាំង​៣០០ធុង​នេះ មួយ​ចំនួននឹងយក​ទៅ​ដាក់​ពង្រាយ​នៅ​លើផ្លូវថ្មើជើងចតុមុខ(Walk street) និង​មួយ​ចំនួន​ទៀត​យក​ទៅ​ដាក់​ពង្រាយនៅវិមានឈ្នះឈ្នះ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​រាជធានី​ភ្នំពេញ​ដែលជាបេះដូងនៃព្រះរាជាណាចក្រ​កម្ពុជា​មានអនាម័យ និងបរិស្ថានល្អ។

ក្នុង​ឱកាស​នោះលោក ហួត ហៃអភិបាលរង ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Khmer Beverages ដែលបាននាំយកធុងសំរាមមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ដាក់​តាម​គោលដៅ​សំខាន់ៗ​មួយចំនួននៅក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម