ព័ត៌មានជាតិ
តំបន់ទេសចរណ៍សំខាន់ៗចំនួន៤ ក្នុងខេត្តបាត់ដំបង ត្រៀមទាញកំណើនភ្ញៀវបរទេសក្នុងឆ្នាំ២០២៦
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដាក់ផែនការរៀបចំគោលដៅទេសចរណ៍ដ៏មានសក្តានុពលចំនួន ៤ ដើម្បីទទួលកំណើនទេសចរបរទេសមកកម្សាន្តនៅក្នុងឆ្នាំ ២០២៦ ក្នុងចំណោមតំបន់គោលដៅទេសចរណ៍យ៉ាងសម្បូរបែបក្នុងខេត្តបាត់ដំបង។

លោក ហម អរុណ មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទីតាំងទេសចរណ៍ទាំង ៤ នេះ ត្រូវបានយកចិត្តទុកដាក់រៀបចំ និងពង្រឹងពីរដ្ឋបាលខេត្តរួមជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងនោះលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍សំខាន់ទាំង ៤ ក្នុងខេត្ត ដើម្បីត្រៀមទទួលភ្ញៀវបរទេសឲ្យកាន់តែមានកំណើនក្នុងឆ្នាំ២០២៦។
បើតាមលោក ហម អរុណ ទីតាំងទេសចរណ៍សំខាន់ៗទាំង ៤ នេះរួមមាន តំបន់ប្រាសាទភ្នំបាណន់ តំបន់ទេសចរណ៍អាងកំពីងពួយ តំបន់ទេសចរណ៍ប្រាសាទឯកភ្នំ និងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។


ការរៀបចំតំបន់ទេសចរជាគោលដៅនេះ គឺត្រូវបន្តពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ ការលក់ដូររបស់អាជីវករ ការរៀបចំចំណតរថយន្តតាមតំបន់ទេសចរណ៍នីមួយៗឲ្យបានកាន់តែល្អប្រសើរ ក្នុងន័យបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តកាន់តែច្រើនកុះករ លើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងខេត្តជាដើម៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


