Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅភូមិគោកដូង សប្បាយរីករាយក្រោយទទួលបានផ្លូវកៅស៊ូមួយខ្សែ

បានផុស

នៅ

ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានប្រវែងជាង ៣.០០០ ម៉ែត្រ បានលេចឡើងជារូបរាង ដែលកន្លងមកផ្លូវនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ពិសេសនៅរដូវភ្លៀងធ្លាក់ ដែលគម្រោងនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំពាមឯក មានសេចក្តីសោមនស្ស រីករាយ យ៉ាងក្រៃលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ផ្លូវមួយខ្សែដែលមានការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក គឺមានប្រវែង ៣.២០០ ម៉ែត្រ តភ្ជាប់ពីប្រាសាទឯកភ្នំ ទៅកាន់ទំនប់អាងភាស ឆ្លងកាត់ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយក៏បន្តភ្ជាប់ទៅផ្លូវក្រាលកៅស៊ូមួយខ្សែទៀត ស្ថិតនៅក្បាលទំនប់អាងភាសតែម្ដង។

តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែនេះ គឺជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាល និងជួសជុលដោយកម្លាំងកងវិស្វកម្មលេខ ១៧៨ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយបានលេចចេញជាផ្លែផ្កានៅក្នុងតំបន់ដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលកន្លងមកពួកគាត់មានការពិបាកក្នុងការធ្វើដំណើរ នៅរដូវភ្លៀងធ្លាក់ដោយសាររណ្ដៅទឹកធំៗ និងរអិលថែមទៀតផង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម