Connect with us

កីឡា

ប្រធាន​ក្លិប Al-Ittihad ទម្លាយ​ពី Messi​បដិសេធ​លុយ​មហាសាល ​ដើម្បីផ្គាប់ចិត្តគ្រួសារ

បានផុស

នៅ

ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូប​គេ​បានបដិសេធសំណើកិច្ចសន្យាជាទឹកប្រាក់យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១.៦ ប៉ីលានដុល្លារអាមេរិក (ពាន់លានដុល្លារអាមេរិក) ពីក្លិប Al-Ittihad ដោយសារកត្តាគ្រួសារ។ នេះបើតាមការអះអាងដោយលោក Anmar Al Haili ដែលជាប្រធានក្លិបរបស់ Al-Ittihad។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Anmar Al Haili

កាលពីរដូវក្តៅ ឆ្នាំ ២០២៣ កីឡាករ Leo Messi ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ចង់បាន ជាពិសេសក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីគាត់អស់កិច្ចសន្យាជាមួយក្លិបអ្នកមាន Paris Saint-Germain។ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំរូបនេះ បានជ្រើសរើសការទៅចូលរួមជាមួយក្លិប​របស់​អាមេរិក​ Inter Miami ជំនួសវិញ ដែលបានបន្តលេងរហូតមកដល់បច្ចុប្បន្ន។

ថ្មីៗនេះ លោក Anmar Al Haili បានរម្លឹកអំពីរឿងអតីតកាល ដែលក្លិប Al-Ittihad ដាក់សំណើចង់បាន Lionel Messi មកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ដោយហ៊ានផ្តល់តម្លៃកិច្ចសន្យារហូតដល់ទៅ ១.៦ ប៉ីលានដុល្លារអាមេរិក ប៉ុន្តែចុងក្រោយកីឡាករបានបដិសេធ ដោយសារគាត់ជ្រើសរើសយកការសម្រេចចិត្ត​តាម​គ្រួសារជាធំ។

Lionel Messi

លោក Anmar Al Haili បានមានប្រសាសន៍ ថា៖ «ខ្ញុំធ្លាប់បានទាក់ទងគាត់ពីមុន នៅពេលកិច្ចសន្យារបស់គាត់បញ្ចប់ជាមួយ PSG។ ខ្ញុំបានផ្តល់ជូនគាត់នូវទឹកប្រាក់ចំនួន ១.៦ ប៉ីលានដុល្លារអាមេរិក។ គាត់បានបដិសេធការផ្តល់ជូនដ៏ធំបែបនេះ ដើម្បីគ្រួសាររបស់គាត់ ទោះបីជាគាត់បានបញ្ចុះបញ្ចូលគ្រួសាររបស់គាត់យ៉ាង​ណាក៏ដោយ។ គាត់មិនបានស្ទាក់ស្ទើរក្នុងការបដិសេធវាទេ ព្រោះគាត់ផ្តោតលើគ្រួសារសំខាន់ជាងលុយ»។

បច្ចុប្បន្ន Cristiano Ronaldo កំពុងក្លាយជាកីឡាករ ដែលមានប្រាក់ពលកម្មថ្លៃបំផុតក្នុងលោក ដោយនៅ Al-Nassr មួយរដូវកាល រកបាន ២៤២ លានដុល្លារអាមេរិក។ ប៉ុន្តែប្រសិនបើនៅឆ្នាំ ២០២៣ Messi ជ្រើសរើសយកការផ្ទេរមកកាន់ Al-Ittihad នោះគាត់នឹងក្លាយជាកីឡាករ ដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុតវិញ ដោយ១រដូវកាលរកបាន ៤៦៣ លានដុល្លារអាមេរិក៕

Cristiano Ronaldo និង Lionel Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម