Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង១% នៅព្រឹកថ្ងៃពុធនេះ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះជាង ១% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធនេះ ​ចំពេលដែលស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើង ដោយស៊ីសងគ្នាទៅនឹង​កង្វល់ផ្គត់ផ្គង់ ជុំវិញការបិទជាបណ្ដោះអាសន្ននៅអណ្តូងប្រេងធំៗ២កន្លែងនៅក្នុងប្រទេសកាហ្សាក់ស្ថាន និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ដែលទាក់ទងនឹងការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិកលើកោះហ្គ្រីនឡែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent ​បានធ្លាក់ចុះ ៧៩ សេន ឬ ១,២២% ​មកនៅត្រឹម ៦៤,១៣ ដុល្លារ/បារ៉ែល នៅម៉ោងប្រហែល ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក ​West Texas Intermediate (WTI) បានធ្លាក់ចុះ ៦៤ សេន ឬ ១,០៦% មកត្រឹម ៥៩,៧២ ដុល្លារ/បារ៉ែល។​

តម្លៃប្រេងទាំង២ បាន​កើនឡើងជិត ១ ដុល្លារ ឬខ្ពស់ជាង ១,៥% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយ​ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ ​ផ្អាកផលិតកម្មនៅវាល​ប្រេង Tengiz និង Korolev កាលពីថ្ងៃអាទិត្យ ដោយសារតែបញ្ហាចែកចាយថាមពល។ ទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំនៅចិន ក៏​រួមចំណែកដល់កំណើនតម្លៃប្រេងនៅរយៈពេលប៉ុន្មានថ្ងៃមុនៗផងដែរ។

យ៉ាងណាមិញ តម្លៃប្រេងបាន​ធ្លាក់ចុះខ្សោយមកវិញ បន្ទាប់ពីទិន្នន័យប្រេងក្នុងស្តុករបស់អាមេរិកបង្ហាញពីកំណើនកាលពីសប្ដាហ៍មុន ដោយស៊ីសងគ្នាទៅនឹង​កង្វល់ពាក់ព័ន្ធនឹង​ការរំខានផ្នែកផ្គត់ផ្គង់។ បញ្ហាភូមិសាស្រ្តនយោបាយជុំវិញកោះហ្រ្គីនឡែន ក៏រួមចំណែកដល់ការធ្លាក់ចុះផងដែរ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសនៅអឺរ៉ុបសំខាន់ៗ ដែលបញ្ហានេះ បង្កើនភាពស្រពេចស្រពិលសេដ្ឋកិច្ច និងប៉ះពាល់ដល់តម្រូវការប្រេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម