សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway តភ្ជាប់ជើងហោះហើរពីក្រុងព្រះសីហនុ-ឆឹងទូ
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway បានបើកជើងហោះហើរត្រង់ជាផ្លូវការពីទីក្រុងកំពង់សោម ទៅទីក្រុងឆឹងទូ (Chendu) ចាប់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ដែលមាន ៣ ជើង ក្នុងមួយសប្ដាហ៍ គឺថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ។

គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរ ៥៤ ជើង ក្នុងមួយសប្ដាហ៍ (ទ្វេទិស)។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅទីក្រុងឆឹងទូ ប្រទេសចិន មានគុណតម្លៃមហាសាលសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើការតភ្ជាប់ជាអចិន្ត្រៃយ៍ ប៉ុន្តែសួរថាតើការតភ្ជាប់ជើងហោះហើរនេះ ជាបណ្ដោះអាសន្ន ឬយ៉ាងណា ខណៈរាជរដ្ឋាភិបាលកំពុងបង្ក្រាបទៅលើក្រុមល្បែងឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ ដោយសារមានបុគ្គលិកមកពីចិនច្រើនដែលកំពុងសម្រុកទៅចិនវិញ។
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៤, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ៩៨៨ ២៥៩ នាក់ កើន ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


