សន្តិសុខសង្គម
ជនជាតិបរទេសវ័យជាង៤០ឆ្នាំ មិនដឹងមានវិបិត្តអ្វី លោតសម្លាប់ខ្លួន ធ្លាប់ចំជើងតាងស្ពានព្រះមុន្នីវង្សចាស់ស្លាប់
បុរសម្នាក់ជាជនជាតិបរទេស វ័យជាង៤០ឆ្នាំ ដើរមកលោតទឹកសម្លាប់ខ្លួន មិនចូលទឹកទន្លេ បែរមកធ្លាក់ចំជើងតាងស្ពាន ផ្អើលពលរដ្ឋចោមរោម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣រសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុជាង៤០ឆ្នាំ ជាជនជាតិបរទេស ព្រោះនៅលើខ្លួនជនរងគ្រោះមិនមានអ្វីសម្គាល់ជាប់ខ្លួនឡើយ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គេបានឃើញបុរសខាងលើ ដើរដោយថ្មើរជើង ពីម្តុំផ្សារច្បារអំពៅ មិនដឹងថាមានវិបត្តិអ្វីនោះឡើយ ធ្វើដំណើរមកលើស្ពានព្រះមុន្នីវង្សចាស់ លុះមកដល់បានពាក់កណ្តាលស្ពាន ស្រាប់តែលោតចុះមកក្រោមសម្លាប់ខ្លួនតែម្ដង ប៉ុន្តែមិនបានចូលទឹកទន្លេ ក៏ជាប់ត្រឹមជើងតាងស្ពាន បណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។



ក្រោយកើតហេតុ សមត្ថកិច្ចបានយកសពមកលើគោក នឹងបានយកទៅវត្តច្បារអំពៅ ដើម្បីអោយនគរបាលជំនាញផ្នែកកោសល្យវិច័យត្រួតពិនិត្យ រងចាំសាច់ញាត្តិមកទទួល៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


