Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា បារម្ភខ្លាចពលរដ្ឋខ្មែរភ្លេចខ្លួនរឿងទំនិញអ្នកជិតខាង និងស្នើបន្តគាំទ្រផលិតផលខ្មែរ

បានផុស

នៅ

ជាថ្មីម្តងទៀត តារាប្រុសពហុជំនាញលោក ដួង សុខគា បានបង្ហាញក្តីព្រួយបារម្ភមួយដោយខ្លាចកូនខ្មែរ ពិសេសប្រជាជនមួយចំនួនភ្លេចការឈឺចាប់ចំពោះទង្វើឈ្លានពានពីសំណាក់ចោរវង្វេងប្រវត្តិសាស្រ្ត (សៀម) ដែលបានបង្កសង្គ្រាមមកលើប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះដែរ លោក ដួង សុខគា បានចោទជាសំនួរទៅកាន់មហាជនអ្នកគាំទ្រ និងពលរដ្ឋខ្មែរថា “តើបងប្អូនភ្លេចឬនៅ? ចំណែករូបលោកគឺមិនបានភ្លេចទេ។ ក្នុងលោកក៏បានដាក់ក្តីបារម្ភខ្លាចបងប្អូនពលរដ្ឋខ្មែរភ្លេចខ្លួនរឿងពហិការទំនិញសៀម ខណ:លោកស្នើរសុំបន្តសាមគ្គីគ្នាគាំទ្រផលិតផលខ្មែរ។

ជាការកត់សម្គាល់ ទោះបីស្ថានការណ៍នៅតាមព្រំដែនកម្ពុជាថៃហាក់មានសភាពស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែចំពោះការឈឺចាប់របស់ប្រជាជនខ្មែរមិនអាចបំភ្លេចបាននោះទេ ខណ:ជាស្មារតី និងឆន្ទ:រួបរួមគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលថៃក៏នៅតែបន្តផងដែរ។ មកដល់ពេលនេះក៏មានតារាល្បីៗជាច្រើនបានប្រកាសអំពាវនាវឱ្យបន្តពហិកាទំនិញចោរសៀម។

លោក ដួង សុខគា ដែលជាតារាជើងចាស់ល្បីឈ្មោះមួយរូមក្នុងចង្កោមសិល្ប: បានបញ្ជាក់ជំហររបស់ខ្លួនថា “ភ្លេចហើយឬនៅ? ខ្ញុំមិនភ្លេចទេ! ហើយបងប្អូនក៏មិនភ្លេចដែរមើលទៅ”។ តារាពហុជំនាញរូបនេះ បានបំផុសឱ្យរួបរួមគាំទ្រផលិតផលក្នុងស្រុកផងដែរ ដើម្បីលើកតម្កើងសេដ្ឋកិច្ចជាតិ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម