KPT+
លោក ដួង សុខគា បារម្ភភាសាជាតិធ្លាក់ចុះ ខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនប្រើខុសវេយ្យាករណ៍
លោក ដួង សុខគា អ្នកសិល្បៈពហុជំនាញបានចេញសារដាស់តឿនកូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាភាសាជាតិ អក្សរជាតិដោយគោរព និងរក្សាឱ្យបា នគង់វង្សក្នុងតម្លៃខ្ពស់។

តាមការកត់សម្គាល់ថា នេះពុំមែនទើបជាលើកទី១ទេដែលតារាប្រុស លោក ដួង សុខគា តែងតែចេញមុខបំផុសស្មារតីយុវជនកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិដែលជាកេរដំណែលមរតកដូនតាខ្មែរ។
តួយ៉ាងពេលនេះលោក ដួង សុខគា បានចេញមកបំផុសថា អ្នកប្រើវោហាលើបណ្តាញសង្គមទាំងឡាយ ជួយគិតគូរចូលរួមថែរក្សានូវភាសាជាតិ ទាំងអ្នកលក់អនឡាញ អ្នករាយការណ៍ ។ល។ កុំឱ្យខុសច្រើនពេក។
លោក សុខគា បន្តថា“តើវេយ្យាករណ៍នៅឯណា? ក្មេងៗខាងក្រោយគ្នាគិតថាយើងចាស់ៗនិយាយត្រូវគ្នាតាមយើងហើយគ្នាប្រើភាសាជាតិខ្លួនឯងលែងត្រូវ ហើយបើបែបៗនេះថ្ងៃខាងមុខខ្មែរនិយាយខ្មែរស្តាប់គ្នាលែងបានទំនិញខ្លះខ្ញុំចង់ទិញដល់ពេលបានស្តាប់អ្នកលក់និយាយខ្មែរមួយល្បះខុស បួនប្រាំកន្លែង ធ្វើការៗៗៗ ផងដែរៗ ជាមួយៗៗ ផ្ទាល់ៗៗៗ ខ្ញុំក៏លែងចង់ទិញ លែងចង់មើល”។

តារាពហុជំនាញលោក ដួង សុខគា បាននិយាយទៀតថា រកអ្នកចេះឱ្យនិយាយឱ្យទៅបានទេ? និស្សិតរៀនភាសាខ្មែររៀនចប់ច្រើនណាស់បើនិយាយខុសច្រើន បែបនេះ រលាយហើយភាសាយើង សូមជួយគិតគ្នា។
សូមជម្រាបថា លោក ដួង សុខគា ជាតារាអាចសម្តែងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណ ជារឿយៗលោកតែងបង្ហាញពីឆន្ទ:បំផុសស្មារតីដល់យុវជន កូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិ៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


