Connect with us

កីឡា

៤ ចំណុចត្រូវដឹងពីកីឡាករ Matheus Cunha មុនពេលលេចធ្លោនៅ Man United

បានផុស

នៅ

ខ្សែប្រយុទ្ធ Matheus Cunha មានភាពតស៊ូខ្លាំង ដោយហ៊ានចាកចេញពីផ្ទះទាំងនៅកុមារភាព ដើម្បីតាមចាប់ក្តីស្រមៃរបស់ខ្លួន ក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព ខណៈបច្ចុប្បន្នរូបគេកំពុងមានភាពលេចធ្លោខ្លាំងនៅ Manchester United។

ខ្សែប្រយុទ្ធ Matheus Cunha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៦ ឆ្នាំ ត្រូវបានក្លិបបិសាចក្រហមចុះកិច្ចសន្យាយកបាននៅរដូវកាល ២០២៥-២០២៦។ បច្ចុប្បន្នរូបគេកំពុងធ្វើបានល្អនៅក្លិប ដែលពោរពេញដោយប្រវត្តិសាស្ត្រជោគជ័យមួយនេះ។ កាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ មករា កន្លងទៅ រូបគេទើបតែបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Man United យកឈ្នះលើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។

បើត្រឡប់ក្រោយ ទៅមើលពីការចាប់ផ្តើមរបស់កីឡាករ ប្រេស៊ីល រូបនេះ គឺពិតជាមិនងាយស្រួលនោះទេ ដោយរូបគេបានឆ្លងកាត់នូវឧបសគ្គជាច្រើន ទម្រាំលេចធ្លោដូចបច្ចុប្បន្ន។ រឿងដ៏ចាប់អារម្មណ៍បំផុត គឺ Cunha បានចាកចេញពីផ្ទះ ទៅរស់នៅម្នាក់ឯងតាំងពីអាយុ ១៤ ឆ្នាំ ដើម្បីចាប់អាជីពជាកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធ Matheus Cunha

ខាងក្រោមនេះ ជាចំណុចសង្ខេបគួរឱ្យចាប់អារម្មណ៍ ៤ ចំណុចរបស់ខ្សែប្រយុទ្ធ Matheus Cunha មុនពេលលេចធ្លោនៅ Man United៖

  • ការចាប់ផ្តើមដំបូង៖ Cunha ចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅប្រទេសប្រេស៊ីល ដោយលេងក្នុងក្រុម ហ្វូតសាល ជាមុនសិន។ បន្ទាប់មក រូបគេទទួលបានឱកាសចូលហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Coritiba ក្នុងប្រទេស ប្រេស៊ីល នៅអាយុ ១៤ ឆ្នាំ។ ការផ្លាស់ប្តូរនេះតម្រូវឲ្យរូបគេរស់នៅដោយខ្លួនឯង ដោយស្ថិតឆ្ងាយពីគ្រួសារចម្ងាយប្រហែលជាង ៣ ពាន់គីឡូម៉ែត្រ។
  • ការផ្លាស់ទៅអឺរ៉ុប៖ នៅអាយុ ១៨ ឆ្នាំ គាត់បានធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងការចាកចេញពីប្រទេសកំណើតទៅអឺរ៉ុប ដោយចុះកិច្ចសន្យាជាមួយក្លិបអាជីពលើកដំបូងជាមួយក្លិប FC Sion នៃប្រទេសស្វីស ក្នុងឆ្នាំ ២០១៧។
  • ការសម្របខ្លួន៖ គាត់បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់បាល់ទាត់អឺរ៉ុប ហើយបន្តផ្លាស់ទៅក្លិបធំៗដូចជា RB Leipzig, Hertha BSC និង Atlético Madrid។ Cunha បានលើកឡើង ថា គាត់បានផ្លាស់ប្តូរពីការលេងជាខ្សែបម្រើ ដែលជាតំណែងដើមរបស់ខ្លួន ទៅជាខ្សែប្រយុទ្ធកណ្ដាល ឬខ្សែបម្រើស្លាបវិញ ដើម្បីឱ្យសមស្របទៅនឹងយុទ្ធសាស្ត្របាល់ទាត់សម័យទំនើប ដូចជាប្រព័ន្ធ ៤-៣-៣។
  • ការជម្នះនឹងឧបសគ្គ៖ បន្ទាប់ពីជួបការលំបាកក្នុងការលេងនៅ Atlético Madrid កីឡាករ Cunha បានសម្រេចដ៏ធំមួយ ដោយបានផ្លាស់ទៅកាន់ក្លិប Wolves នៃលីគកំពូល អង់គ្លេស។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បានក្លាយជាជំហានវិជ្ជមាននៅក្នុងអាជីពរបស់គាត់ ដែលបានជួយឲ្យគាត់លេចធ្លោខ្លាំង រហូតត្រូវបានក្លិប Man United មើលឃើញ ហើយក៏បានចុះកិច្ចសន្យានៅក្នុងឆ្នាំ ២០២៥៕
ខ្សែប្រយុទ្ធ Matheus Cunha

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម