សុខភាព
ជំងឺស្ទះសរសៃវ៉ែនខួរក្បាល!
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាចបន្ទាប់ពីត្រឡប់ពីធ្វើការមកដល់ផ្ទះ ប្អូនប្រុស ឃុន សារិទ្ធិ មានអាការៈឈឺក្បាល អស់កម្លាំងល្ហិតល្ហៃ រួចបានចូលទៅបន្ទប់ទឹក ស្រាប់តែមានអការៈប្រកាច់ និងបាត់បង់ស្មារតី។ អការៈដូចនេះតែងកើតមានឡើង៦ដងក្នុងមួយថ្ងៃ ដោយមានរោគសញ្ញាបន្ថែម ដូចជាខ្សោយកម្លាំង និងស្ពឹកដៃជើងមួយចំហៀងខាងស្តាំលើកមិនរួច។
ដោយដឹងខ្លួនមានស្ថានភាពមិនស្រួល ប្អូនសារិទ្ធិ បានហៅមិត្តភក្ដិឲ្យជូនទៅពិនិត្យនៅមន្ទីរឯកជនដែលនៅជិតផ្ទះ។ ដោយស្ថានភាពនៃជំងឺមានសភាពធ្ងន់ធ្ងរ គ្រូពេទ្យបានសម្រេចបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋមួយនិងបានទទួលការព្យាបាល ប៉ុន្តែដោយសារឧបករណ៍មិនគ្រប់គ្រាន់ ក៏បានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការសង្គ្រោះ។ អ្នកជំងឺត្រូវបានបញ្ជូនចូលមកផ្នែកសង្គ្រោះបន្ទាន់ និងបន្ទាប់មកត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត។
ក្រុមគ្រូពេទ្យឯកទេស បានប្រជុំគ្នាធ្វើការពិនិត្យគ្លីនិក និងអមគ្លីនិក ជាពិសេសគឺបានបញ្ជូនអ្នកជំងឺធ្វើការស្កេនខួរក្បាល ដោយមានការចាក់ថ្នាំជំនួយ និងស្កេនដោយម៉ាស៊ីនស្កេនទំនើប(Multibarette)ជាជំនួយផងនោះ ក្រុមគ្រូពេទ្យឯកទេសប្រសាទសាស្ត្រកំណត់បានរោគវិនិច្ឆ័យច្បាស់លាស់ជាជំងឺស្ទះសរសៃវ៉ែនខួរក្បាល (Thrombophlébite Cérébrale)។ ក្រោមការពិនិត្យព្យាបាល និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យឯកទេសប្រសាទសាស្ត្រ តាមលក្ខណៈបច្ចេកទេស ច្បាស់លាស់ក្នុងរយៈពេល១៤ថ្ងៃរួចមក ស្ថានភាពអ្នកជំងឺមានការធូរស្រាលយ៉ាងឆាប់រហ័ស ដោយអ្នកជំងឺលែងមានការប្រកាច់ទៀតហើយ ព្រមទាំងមានកម្លាំងដៃជើងប្រសើរឡើងវិញ ហើយអ្នកជំងឺអាចក្រោកឈរ និងដើរដោយខ្លួនឯងបាន។ មិនត្រឹមតែទទួលការព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស អ្នកជំងឺក៏ត្រូវទទួលបានការព្យាបាលដោយចលនាបន្ថែមផងដែរ ដើម្បីជួយអោយស្ថានភាពអ្នកជំងឺកាន់តែឆាប់ជារសះស្បើយ និងអាចត្រលប់ចេញពីមន្ទីរពេទ្យវិញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
អ្នកជំងឺ និងក្រុមគ្រួសារមានការសប្បាយរីករាយយ៉ាងខ្លាំងចំពោះសេវាព្យាបាលដ៏មានប្រសិទ្ធភាព របស់មន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូពេទ្យឯកទេសជាច្រើនជំនាញ ជាពិសេសក្រុមគ្រូពេទ្យឯកទេសផ្នែកប្រសាទសាស្ត្រ ព្រមទាំងមានបរិក្ខារទំនើបដែលអាចសង្គ្រោះ ជីវិតប្អូនប្រុស ឃុន សារិទ្ធិ និងជួយអោយគាត់រួចផុតពីពិការភាព ក្នុងពេលដែលម្តាយអ្នកជំងឺមានភាពអស់សង្ឃឹមទៅហើយនៅពេល ឃើញស្ថានភាពនៃជំងឺរបស់កូនប្រុសពីដំបូងនោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមគ្រួសារអ្នកជំងឺ បានកោតសរសើរអំពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលប្រកបដោយ ភាពរួសរាយ រាក់ទាក់ និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកជំងឺ ដែលផ្ទុយពីពាក្យចចាមអារាមខាងក្រៅ ពោលគឺមន្ទីរពេទ្យកាល់ម៉ែតទទួលព្យាបាលអ្នកជំងឺដោយគ្មានរើសអើង។
ប្អូនប្រុស សារិទ្ធិ និងក្រុមគ្រួសារសូមអំពាវនាវដល់អ្នកជំងឺដែលមានអាការៈដូចគាត់សូមប្រញាប់រួសរាន់មកទទួលការពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ជាមួយក្រុមគ្រូពេទ្យឯកទេស និងមានសម្ភារៈបរិក្ខារទំនើបជំនួយក្នុងការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវ និងធ្វើការព្យាបាលបានទាន់ពេលវេលា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីសាស្ត្រទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ