ព័ត៌មានជាតិ
មកដឹងមូលហេតុ អាជ្ញាធរ នៅតែបន្តបិទផ្លូវមួយចំនួនជុំវិញតំបន់ផ្សារដើមគ នាពេលយប់
មូលហេតុផ្លូវនៅជុំវិញផ្សារដើមគ ដែលមានដូចជា មហាវិថីព្រះមេរ៉េត ម៉ៅសេទុងផ្លូវ ២៣០ និងផ្លូវកាត់ទទឹងមួយចំនួនក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក នៅមិនទាន់អាចបើកចរាចរណ៍វិញនៅពេលយប់បាន ដោយសារតែមានអ្នកលក់បន្លែផ្លែឈើមួយចំនួនតូចនៅតែចិញ្ចឹមចិត្តបន្តលបលួចបំពានបម្រាមរបស់អាជ្ញាធរ។ នេះបើតាមការអះអាងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស មានប្រសាសន៍ថា «ពេលវេលាដែលក្រុមអ្នកលក់ទាំងនោះ លួចធ្វើសកម្មភាពបំពានបម្រាមរបស់អាជ្ញាធរ គឺភាគច្រើន ចាប់ពីវេលាម៉ោង ១២ យប់ ដល់ម៉ោង ៥ ភ្លឺ។ វិធានការដែលយើងកំពុងធ្វើនេះ គឺដោយសារបងប្អូនអាជីវករមួយចំនួនតូចពួកគាត់នៅតែចិញ្ចឹមចិត្ត ក្រែងអាជ្ញាធរភ្លេចខ្លួន ពួកគាត់មកតាំងលក់លើទ្រូងផ្លូវចិញ្ចើមផ្លូវដូចដើមវិញ។ សព្វថ្ងៃនេះ ពួកគាត់នៅតែបន្តលួចធ្វើសកម្មភាព ពិសេសនៅម៉ោង ១២ យប់ ម៉ោង ១ យប់ ម៉ោង ២ ឬ ៣ យប់ ម៉ោង ៥ ភ្លឺ ក៏មាន តែជាចំនួនតូចនោះទេ។ ពួកយើងនៅតែកំពុងតាមដាន»។

លោកស្រី ដោ សម្ផស្ស បន្តថា «ម្យ៉ាងវិញទៀត ចំពោះអាជីវករដែលលក់នៅក្នុងផ្ទះ ពួកគាត់សហការជាមួយយើង តែនៅពេលដែលពួកយើងចុះរៀបចំតែប៉ុណ្ណោះ តែនៅពេលយើងដកឃ្លា ពួកគាត់ បន្តលក់មកលើចិញ្ចើមផ្លូវដដែល ដែលសកម្មភាពនេះយើងនៅតែបន្តតាមដានអប់រំ ណែនាំជាមួយនឹងការធ្វើកំណត់ហេតុពួកគាត់ជារៀងរាល់យប់។ ចំពោះសកម្មភាពនេះ បន្តិចទៀតបងប្អូនយល់ ទើបយើងបន្ធូរបន្ថយរាប់ទាំងការបើកផ្លូវនៅពេលយប់ឡើងវិញផងដែរ ព្រោះពួកគាត់នៅតែបន្តលបលួចលក់ដូរនៅពីយប់ ពិសេសនៅពេលកណ្ដាលអធ្រាត្រ ដោយមកផ្ទេរផ្ទូរ សម្រុកចូលមកដល់គោលដៅដែលពួកគាត់ធ្លាប់លក់។ យើងនៅតែធ្វើការជាមួយពួកគាត់ ដោយយើងបានកំណត់មុខសញ្ញាពួកគាត់បាន និងបានបញ្ជូនគាត់ទៅលក់នៅទីតាំងដែលពួកគាត់ចង់ទៅលក់។ អ្វីដែលអាជ្ញាធរបានកំពុងធ្វើ គឺប្រើប្រាស់នូវវិធានការអប់រំណែនាំពួកគាត់។ តែបើសិនជាពួកគាត់នៅតែប្រឆាំងបម្រាមនេះ ម្ដង ពីរដង ឬបីដង យើងអាចនឹងមានវិធានការរដ្ឋបាលហើយ»។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ចំពោះអាជីវករមួយចំនួនធំកន្លងមកលក់ដូរនៅលើផ្លូវម៉ៅសេទុង មហាវិថីមុន្នីរ៉េតផ្លូវ ២៣០ និងតំបន់ផ្លូវមួយចំនួន ជុំវិញផ្សារដើមគ បានសម្រេចចិត្តទៅលក់នៅផ្សារដែលពួកគាត់ចង់ទៅលក់ហើយ ដូចជា នៅផ្សារដើមគរថ្មី ផ្សារតាម៉ាប់ព្រែកជ្រៃ និងផ្សារមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះមានរយៈពេល ២ សប្ដាហ៍ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បម្រាមមិនឲ្យអាជីវករលក់រំលោភលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ក្រោមហេតុផលលើកសោភណភាពរាជធានី រៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ ចំណាត់ការនេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ប្រជាពលរដ្ឋ ចង់ឃើញរដ្ឋបាលរាជធានីអនុវត្តវិធានការនេះឲ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


