ព័ត៌មានជាតិ
វេទិកាការងារគ្រោងនាំយកឱកាសការងារ ៨៧ ៣៦១កន្លែងជូនអតីតពលករដែលត្រឡប់មកពីថៃ នៅចុងសប្ដាហ៍នេះ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗដោយផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។

សេចក្ដីជូនដំណឹងបន្តថា នៅថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោងរៀបចំនៅខេត្តប៉ៃលិន ស្រុកសាលាក្រៅ នៅក្នុងបរិវេណសាលាស្រុក សាលាក្រៅ ហើយសម្រាប់ខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុកសំឡូត នៅក្នុងបរិវេណសាលាស្រុកសំឡូត។
សម្រាប់ថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោងរៀបចំនៅក្នុងបរិវេណវិទ្យាល័យ ក្រុងទេពនិមិត្ត ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រីឯនៅខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុករតនមណ្ឌល នៅក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េផងដែរ។
បន្ថែមពីលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនមកចូលរួមកម្មវិធី ផ្ដល់ជូនទាំងអាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ ១២៩៧៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


