Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាលើកទឹកចិត្តអាជ្ញាធរខណ្ឌក្នុងរាជធានីភ្នំពេញប្រកួងប្រជែងគ្នាទាក់ទាញទេសចរ

បានផុស

នៅ

ខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ គប្បីប្រកួតប្រជែងគ្នាក្នុងការទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត ខណៈដែលសក្តានុពលតំបន់ទេសចរណ៍ក្នុងរាជធានីភ្នំពេញមានលក្ខណៈសម្បូរបែប។ នេះគឺជាការលើកទឹកចិត្តរបស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ទៅកាន់អាជ្ញាធរខណ្ឌក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ នៅវិមានព្រឹទ្ធសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញអ្នកទេសចរបានច្រើន។

លោកអនុប្រធានព្រឹទ្ធសភា បញ្ជាក់ថា ខណ្ឌនីមួយៗ គប្បីធ្វើការប្រកួតប្រជែងជំរុញវិស័យទេសចរណ៍ ដោយរកចំណុចពិសេសក្នុងខណ្ឌរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ លោក បានលើកជាឧទាហរណ៍ជាក់ស្តែង នៅតំបន់កោះដាច់ ដែលមានទាំងតម្បាញសូត្រ ទេសភាពដងទន្លេ និងវត្តអារាមចំណាស់ៗដែលអាចកែច្នៃ និងកែលម្អឱ្យកាន់តែមានសក្តានុពល ដើម្បីទាក់ទាញអ្នកទេសចរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម