ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀង៥ឆ្នាំក្រុងមូស្គូ និងក្រុងណៃពិដោ ជាខែលការពាររបបសឹកមីយ៉ាន់ម៉ា
ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល៥ឆ្នាំ ដើម្បីធានាឲ្យបាននូវលំហូរយុទ្ធោបករណ៍ពីវិមានក្រឹមឡាំងមកកាន់របបសឹកមីយ៉ាន់ម៉ារហូតដល់ឆ្នាំ២០៣០។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP កិច្ចព្រមព្រៀងដែលត្រូវបានសម្រេចកាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Sergei Shoigu អ្នកយុទ្ធសាស្ត្រសន្តិសុខកំពូលរបស់រុស្ស៊ី បានផ្តល់នូវខែលការពារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់របបយោធាដែលកំពុងរងការឯកោពីអន្តរជាតិ។ សាររបស់លោក Shoigu គឺជាការតបតយ៉ាងខ្លាំងក្លាចំពោះទណ្ឌកម្មរបស់លោកខាងលិច ដោយបានសន្យាផ្តល់ «ជំនួយគ្រប់ជ្រុងជ្រោយ» ដល់របបសឹក ខណៈដែលពួកគេកំពុងប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលដ៏សាហាវដើម្បីរក្សាអំណាច។
ភាពជាដៃគូនេះត្រូវបានបង្កើតឡើងនៅលើការផ្លាស់ប្តូរតម្រូវការយោធាដ៏គួរឲ្យកត់សម្គាល់៖ យន្តហោះចម្បាំងរុស្ស៊ីបានផ្តល់ឲ្យរបបសឹកនូវអានុភាពផ្លូវអាកាសដើម្បីទប់ស្កាត់ការរុលទៅមុខរបស់ក្រុមឧទ្ទាម ខណៈដែលក្រុមអ្នកឃ្លាំមើលបានលើកឡើងថា មីយ៉ាន់ម៉ាបានឆ្លើយតបមកវិញតាមរយៈការបញ្ជូនសម្ភារបរិក្ខារដើម្បីជួយដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខ្សែជីវិតយោធានេះ កើតឡើងចំពេលដ៏សំខាន់បំផុត ស្របពេលដែលរបបសឹកព្យាយាមកែប្រែមុខមាត់ការដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលបានផ្តល់ជ័យជម្នះភ្លូកទឹកភ្លូកដីដល់គណបក្សតំណាងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមេដឹកនាំប្រជាធិបតេយ្យដែលជាប់ពន្ធនាគារគឺលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានហាមឃាត់មិនឲ្យចូលរួម និងសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះពាសពេញផ្ទៃប្រទេស ការរស់រានរបស់របបសឹកហាក់ដូចជាមិនផ្អែកលើហិបឆ្នោតនោះទេ ប៉ុន្តែគឺពឹងផ្អែកទាំងស្រុងលើអាវុធទំនើបៗរបស់រុស្ស៊ីដែលទទួលបានតាមរយៈកិច្ចព្រមព្រៀងថ្មីនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


