ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងចំណាយជាង ១២៣ ប៊ីលានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវល្បឿនលឿនជិត ៩ ០០០ គីឡូម៉ែត្រ
ប្រទេសវៀតណាមមានគម្រោងចំណាយប្រាក់ជាង ១២៣ ប៊ីលានដុល្លារអាមេរិក ដើម្បីពង្រីកបណ្តាញផ្លូវល្បឿនលឿនរបស់ខ្លួនឱ្យដល់ជិត ៩ ០០០ គីឡូម៉ែត្រ ក្នុងគោលដៅគិតត្រឹមឆ្នាំ ២០៥០ ក្រោមផែនការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ដែលក្រសួងសំណង់បានអនុម័តនៅសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNS នៅថ្ងៃព្រហស្បតិ៍។

ផែនការហេដ្ឋារចនាសម្ព័ន្ធវៀតណាម បានរៀបរាប់ពីរបៀបសាងសង់ផ្លូវថ្នល់ក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខ ខណៈវៀតណាមកំពុងជំរុញការផ្លាស់ប្ដូរដើម្បីតាមឱ្យទាន់នឹងកំណើនចរាចរណ៍ ការអភិវឌ្ឍទីក្រុងកាន់តែលឿន និងតម្រូវការដឹកជញ្ជូនទំនិញកាន់តែច្រើនឡើង។
គិតត្រឹមឆ្នាំ ២០៥០ ផែនការបានកំណត់គោលដៅសាងសង់ប្រព័ន្ធផ្លូវល្បឿនលឿន ចំនួន ៤៣ ខ្សែ ក្នុងរយៈចម្ងាយសរុបប្រហែល ៨ ៩២០ គីឡូម៉ែត្រ។
ក្រសួងសំណង់បានប៉ាន់ប្រមាណថា កម្មវិធីផ្លូវថ្នល់នឹងត្រូវការដីជាង ២០០ ០០០ ហិកតា ហើយប្រភពមូលនិធិនឹងទទួលបានពីការលាយបញ្ចូលគ្នានៃការចំណាយរបស់រដ្ឋ មូលបត្ររដ្ឋាភិបាល ជំនួយអភិវឌ្ឍន៍ផ្លូវការ ការវិនិយោគឯកជន និងប្រភពផ្សេងៗទៀត។
គួរគូសបញ្ជាក់ថា វៀតណាមបានពន្លឿនការសាងសង់រួចហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គិតត្រឹមចុងឆ្នាំ ២០២៥ ប្រទេសនេះមានផ្លូវល្បឿនលឿនប្រវែង ៣ ៨០៣ គីឡូម៉ែត្រដែលកំពុងដំណើរការ រួមទាំងផ្លូវសំខាន់ៗ និងផ្លូវចូល ដោយលើសគោលដៅគ្រោងទុកត្រឹម ៣ ០០០ គីឡូម៉ែត្រ៕
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


