ព័ត៌មានអន្ដរជាតិ
វៀតណាមពង្រឹងបណ្តាញកំពង់ផែ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែងជើងទឹក
វៀតណាមកំពុងពន្លឿនការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចសមុទ្រ និងបង្កើនសមត្ថភាពប្រកួតប្រជែងជើងទឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNS នៅថ្ងៃចន្ទ។

យោងតាមរបាយការណ៍សន្ទស្សន៍ដំណើរការកំពង់ផែកុងតឺន័រ (CPPI) ឆ្នាំ ២០២៥ ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) និងក្រុមហ៊ុនទីផ្សារ S&P Global Market Intelligence កំពង់ផែ Cái Mép និងកំពង់ផែ Hải Phòng របស់វៀតណាម បានជាប់ក្នុងចំណោមកំពង់ផែដឹកកុងតឺន័រដែលមានប្រសិទ្ធភាពការងារបំផុតទាំង ២០ នៅលើពិភពលោក សម្រាប់រយៈពេល ២ ឆ្នាំជាប់គ្នា។
ទីក្រុង Hải Phòng ក៏កំពុងក្លាយជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់របស់វៀតណាម ដោយមានបណ្តាញដឹកជញ្ជូនភ្ជាប់រវាងផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិ ផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ។ កំពង់ផែទាំងនេះអាចទទួលនាវាដឹកទំនិញខ្នាតធំ និងមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ទីផ្សារនៅអឺរ៉ុប និងទ្វីបអាមេរិក ដែលជួយសម្រួលដល់ការនាំចេញ និងនាំចូលទំនិញ។
ក្នុងឆមាសទី១ ឆ្នាំនេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែសមុទ្រ និងផ្លូវទឹកក្នុងស្រុករបស់វៀតណាម បានកើនឡើងដល់ប្រមាណ ៦៨៧,៥ លានតោន កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការដឹកជញ្ជូនកុងតឺន័រវិញ ក៏បានកើនឡើង ១២% ដល់ប្រមាណ ១៨ លាន TEUs ដែលឆ្លុះបញ្ចាំងពីកំណើននៃសកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់ប្រទេសនេះ។
រដ្ឋាភិបាលវៀតណាមគ្រោងវិនិយោគជាង ៣៥៩ ទ្រីលានដុង (ប្រមាណ ១៣,៧ ប៊ីលានដុល្លារអាមេរិក) លើការអភិវឌ្ឍប្រព័ន្ធកំពង់ផែរហូតដល់ឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងជំរុញការតភ្ជាប់រវាងកំពង់ផែ ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវទឹកក្នុងស្រុក ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការដឹកជញ្ជូនបៃតង ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមភស្តុភារ។
បច្ចុប្បន្ន វៀតណាមមានកំពង់ផែសមុទ្រចំនួន ៣៤ ជាមួយនឹងចំណតសរុបចំនួន ៣២០ និងអាចដឹកជញ្ជូនទំនិញបានជាង ៩៦០ លានតោនក្នុងឆ្នាំ ២០២៥។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធមិនទាន់ស្មើគ្នា ការតភ្ជាប់ដឹកជញ្ជូនមិនទាន់ល្អ និងថ្លៃដឹកជញ្ជូននៅមានកម្រិតខ្ពស់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វៀតណាមគ្រោងបន្តវិនិយោគលើផ្លូវដែក ផ្លូវទឹក មជ្ឈមណ្ឌលភស្តុភារ និងប្រព័ន្ធទិន្នន័យជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃបណ្តាញដឹកជញ្ជូន និងពង្រឹងការប្រកួតប្រជែងក្នុងវិស័យជើងទឹក៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


