Connect with us

ព័ត៌មានជាតិ

អាជីវករក្រឡឹង អារច្រៀកឈើ លើផ្លូវ៤៧៤ យល់ព្រមបញ្ឈប់អាជីវកម្មខុសច្បាប់ ធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង

បានផុស

នៅ

ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់មន្ទីរ ដឹកនាំដោយលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន បានចុះពិនិត្យទីតាំងមិនរៀបរយប្រកបអាជីវកម្មក្រឡឹង អារច្រៀកផល អនុផលព្រៃឈើ គ្មានច្បាប់អនុញ្ញាត នៅលើចិញ្ចើមផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ ទប់ស្កាត់ការប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋជិតខាង ដោយក្រុមការងារចម្រុះ បានពន្យល់ណែនាំដល់អាជីវករទាំងអស់ឱ្យបញ្ឈប់សកម្មភាពអាជីវកម្មខុសច្បាប់នេះបន្តទៀត និងធ្វើកិច្ចសន្យារុះរើចេញដោយខ្លួនឯង ដោយទុកពេលកំណត់ត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងនោះផងដែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ដែលមានខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ជាសេនាធិការ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌចំការមន ចុះពិនិត្យ តាមដាន ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ទាំងនេះ មិនឱ្យកើតមានឡើងជាថ្មីបន្តទៀត និងបន្តតាមដានស្រាវជ្រាវទីតាំងអាជីវកម្មគ្មានច្បាប់ផ្សេងទៀត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រុមការងាររបស់មន្ទីរកសិកម្ម បានចុះពិនិត្យសកម្មភាពអាជីវកម្មនៅទីតាំងខាងលើជាថ្មីម្ដងទៀត ដើម្បីផ្ទៀតផ្ទាត់លទ្ធផលដែលកំណត់ឱ្យរុះរើតាមកិច្ចសន្យារបស់ក្រុមការងារដែលបានដាក់ចេញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលជាក់ស្ដែងពិនិត្យឃើញថា ទីតាំងអាជីវកម្មទាំងអស់នៅលើចិញ្ចើមកំណាត់ផ្លូវ៤៧៤នេះ បានបញ្ឈប់សកម្មភាពអាជីវកម្មកែច្នៃផល អនុផលព្រៃឈើ និងបានរុះរើសសម្ភារឧបករណ៍ចេញទាំងស្រុង។

សូមបញ្ជាក់ផងដែរថា ចំពោះអ្នកប្រកបអាជីវកម្ម លក់ដូរបាយម្ហូប និង កាហ្វេ អាជ្ញាធរជំនាញមិនបានតម្រូវអោយមានការរុះរើអ្វីនោះទេ អាចប្រកបរលក់ដូរជាធម្មតា។ អាជ្ញាធរបញ្ឈប់តែអាជីកម្មកែច្នៃផល អនុផលព្រៃឈើគ្មានច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ ដោយឡែកអាជីវកម្មជាង១០កន្លែងផ្សេងទៀត មានច្បាប់ត្រឹមត្រូវ មន្រី្ដជំនាញអនុញ្ញាតឲ្យបន្តអាជីវកកម្មទៀតបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម