ព័ត៌មានជាតិ
កម្ពុជា បណ្ដេញជនបរទេសជាង៦រយនាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញចេញពីប្រទេស
សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនបរទេសជាង៦រយនាក់ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីប្រទេស ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការនាល្ងាចថ្ងៃទី៨ ខែកុម្ភៈ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែលត្រូវបណ្ដេញចេញគឺ៦សញ្ជាតិ ដែលមានដូចជា ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី ដោយក្នុងនោះមានជនជាតិចិនចំនួន ១១០នាក់ ពាកព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិ មីយ៉ាន់ម៉ា ចំនួន ៥៤៨នាក់ ការបណ្ដេញធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃអះអាងថា ការបណ្ដេញចេញជនជាតិបរទេសទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

ប្រទេសចិន នៅដើមខែកុម្ភៈ បានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបន្ទាត់ក្រហមនៃប្រតិបត្តិការបោសសម្អាតខ្នាតធំ(XXL) ផ្ដាច់ដង្ហើមចុងក្រោយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ដោយត្រូវបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ឱ្យអស់ពីលទ្ធភាព និងឱ្យស្អាត។ នេះបើតាមការគូសបញ្ជាក់របស់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ៕
ដោយ/ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


