ព័ត៌មានជាតិ
ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អំពាវនាវឲ្យបន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់លើករាជរដ្ឋាភិបាល
កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានមានប្រសាសន៍ថា សង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា មិនត្រឹមតែជាសង្គ្រាមប្រដាប់អាវុធប៉ុណ្ណោះទេ តែជាសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត និងសង្គ្រាមបច្ចេកវិទ្យាផងដែរ ដែលទាមទារឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់បន្តរក្សាស្មារតីសាមគ្គីជាតិតែមួយ ពិសេសជឿជាក់លើយន្តការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត លោក ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមកលើកគ្រប់វិស័យ ទាំងការរៀបចំហេដ្ឋរចនាស័ម្ពន្ធបានល្អ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឲ្យចូលមកខេត្តកំពតកាន់តែច្រើន ពិសេសការរក្សាបាននូវការងារអភិបាលកិច្ចល្អ ដែលឆ្លើយតបទៅនឹងការងារស្នូលនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយសមជាគំរូសម្រាប់ឲ្យបណ្តាខេត្តផ្សេងៗអនុវត្តតាម។

នៅក្នុងឱកាសនោះដែរ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានសង្កត់ធ្ងន់ទៅលើកបញ្ហាចំពោះមុខ នៅតំបន់ព្រំដែននាពេលបច្ចុប្បន្ន និងបានអំពាវនាវដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាពក្នុងប្រទេសឲ្យបានល្អ និងបន្តគាំទ្រ និងជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ស្វាគមន៍ របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីភាពល្អប្រសើក្នុងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០២៥ ដែលខេត្តកំពតបានជាប់លេខ១ ចំនួន ៩២ឃុំសង្កាត់ និងលេខ២ ចំនួន១ឃុំ ការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សម្រេចបាន១០០% តាំងពីថ្ងៃទី២១ខែមករា ឆ្នាំ២០២៦។

លទ្ធផលការងារដោះស្រាយជម្លោះក្រៅប្រពន្ធតុលាការ ក្នុងនោះរដ្ឋបាលខេត្តដោះស្រាយបានចំនួន ៣ ២៥៣ករណី ការងារគ្រប់គ្រង និងការឆ្លើយតបតម្រូវការចាំបាច់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងការរក្សាបាននូវការងារអភិបាលកិច្ចល្អ កាត់បន្ថយភាពអសកម្ម និងភាពក្រីក្រនៅក្នុងខេត្ត៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


