Connect with us

ព័ត៌មានជាតិ

​ព្រិលធា្លក់ដ៏​គ្រោះ​ថ្នាក់​​​ជិត​៣​សប្តាហ៍ នៅ​ជប៉ុន សម្លាប់​មនុស្ស​៤៦នាក់ និង​របួស ៥៥៨នាក់

បានផុស

នៅ

ជិត​បី​សប្តាហ៍នៃ​ការធ្លាក់ព្រិល​ដ៏​ក្រាស់​ឃ្មឹក​​នៅ​ប្រទេស​ជប៉ុន​ បាន​សម្លាប់​មនុស្ស ៤៦នាក់ និងរបួស ៥៥៨ នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ ពី​ទី​ភ្នាក់​ងារ​គ្រប់គ្រងគ្រោះ​មហន្តរាយ និងអគ្គិភ័យ​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី១០ ខែ​កុម្ភៈ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប៉ូលិសកំពុង​ជួយ​សង្រ្គោះ​រថយន្ត​ពី​ព្រិល។ Reuters

យោង​តាម​ការចុះផ្សាយរបស់ The Japan Times, កាល​ថ្ងៃទី១០ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា ព្រិលធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំង​ពីចុងខែមករា​ ប្រឈមធ្ងន់​ធ្ងរ​​ដល់​សហ​គមន៍​ភាគ​ខាង​ជើងនៃ​ប្រទេស បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​ ជាពិសេស​នៅ​តាមឆ្នេរសមុទ្រ​ជប៉ុន​។

យោង​តាមប៉ូលិស និងអាជ្ញាធរ​ក្នុង​តំបន់​បាន​ឱ្យដឹ​ង​ថា គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​នេះ​ បាន​កើត​ឡើង​នៅពេល​ដែល​ផ្ទាំងទឹកកក​​ធ្លាក់​មក​លើ​ដំបូល​ផ្ទះ​​អ្នកស្រុក ឬ​ពួក​គេ​​ធ្លាក់ពី​លើ​ដំបូល​ផ្ទះ ខណៈ​អ្នក​ស្រុក​​ព្យា​យាម​សម្អាត​ព្រិល​។

យោង​តាម​ទីភ្នាក់ងារឧតុនិយម​ជប៉ុនបានឱ្យដឹងថា នៅ​តំបន់ភាគខាង​ជើង​នៃ​តំបន់ Aomori អ្នក​ស្រុក​ត្រូវប្រឈមមុខ​នឹងព្រិល​ធ្លាក់​កម្ពស់​ ១.៣ម៉ែត្រ​​ លើ​ដី​៕

ព្រិលធ្លាក់​នៅ​ជប៉ុន។ Reuters

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម