សន្តិសុខសង្គម
នគរបាលស្រុកបាទី ឃាត់ខ្លួនក្រុមក្មេងទំនើង ៧នាក់ ពាក់ព័ន្ធករណីគំរាមសម្លាប់
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវ និងចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ពាក់ព័ន្ធករណីគំរាមសម្លាប់ភាគីម្ខាងទៀតដល់មុខផ្ទះ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាព និងប្រដាប់ដោយដាវសាំម៉ូរ៉ៃមួយដើមចូលដេញកាប់ និងគំរាមសម្លាប់ទៅលើក្រុមជនរងគ្រោះ០១ក្រុមមានគ្នាចំនួន០៥នាក់ ដែលកំពុងឈរជួបជុំប្រមូលផ្តុំជជែកគ្នាលេងនៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ូ ភាព ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង២១និង០៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ តែទោះបីយ៉ាងណា បើតាមរបាយការណ៍របស់នគរបាលស្រុកបាទី ករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។

តាមរបាយការណ៍ដដែល ក្រុមក្មេងទំនើងទាំងនេះ មានគ្នាសរុប៩នាក់ ហើយក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកបាទី ចុះទៅឃាត់ខ្លួនបានចំនួន៧នាក់ ចំណែកពីរនាក់ទៀតរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតដាវសាំម៉ូរ៉ៃផ្លែដែកពណ៌ស ដងរុំក្រណាត់ពណ៌ខ្មៅ ប្រវែង៧៥សង់ទីម៉ែត្រ ចំនួន០១ដើម និងមធ្យោបាយធ្វើដំណើរម៉ូតូជិះធ្វើសកម្មភាពបាន០២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការនិតិវិធីច្បាប់៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


