ព័ត៌មានជាតិ
នគរបាលជំនាញ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម
នគរបាលជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរដូវកាលបុណ្យសែនចិន នាពេលខាងមុខនេះ ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែបានត្រៀមលក្ខណៈ និងរៀបចំសំណែននានាសម្រាប់ការសែនជូនជីដូនជីតា ទទួលទេវតាឆ្នាំថ្មី នៅតាមលំនៅឋានរៀងៗ ខ្លួន ក៏ប៉ុន្តែ បញ្ហាភ្លើងទៀន ធូប និងចរន្តអគ្គិសនីតាមខ្នងផ្ទះនីមួយៗ នៅតែជាកត្តាចម្បងបំផុតដែលម្ចាស់លំនៅឋានត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ព្រោះវាជាផ្នែក នៃការបង្កឲ្យមានគ្រោះអគ្គិភ័យអាចកើតឡើងបានគ្រប់ពេល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ស្របពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម កាន់តែកៀកចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកនេះ មានករណីអគ្គិភ័យធំៗ ចំនួន ០២ ករណី បានកើតមានឡើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យមានមនុស្សរងរបួសជាបន្តបន្ទាប់ និងឆេះបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន ផងដែរ។

គួរជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល ០៤ ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាពលរដ្ឋកម្ពុជាមានឈាមជ័រជាប់សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឲ្យរកស៊ីទទួលទានកាន់តែរីកចម្រើនតាមបែបលក្ខណៈគ្រួសាររៀងៗ ខ្លួន៕
អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


