សន្តិសុខសង្គម
Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ សមត្ថកិច្ចជំនាញប្រើពេលជាង៣ម៉ោងឡានទឹកជាង ៧០ឡានទើបគ្រប់គ្រងបានទាំងស្រុង
រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានលេបត្របាក់ ឃ្លាំងស្តុកសម្ភារៈ រួមម៉ូតូ ១គ្រឿង រថយន្ត ០១គ្រឿង អស់ស្ទើរទាំងស្រុង តែសំណាងមិនមានមនុស្សរងរបួសនោះឡើយ។ គួររំលឹកថាអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង០៦នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៧២ប៉េ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមការបញ្ជាក់ពីនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋមានករណីអគ្គិភ័យ រថយន្តពន្លត់ បានចេញគ្រប់គោលដៅទូទាំង ១៤ខណ្ឌ ដើម្បីជួយសង្គ្រោះអោយទាន់ពេលវេលា ជៀសវាងបង្កគ្រោះថ្នាក់កាន់តែខ្លាំង។ ប្រភពពីពលរដ្ឋបានលើកថា គេបានឮសម្លេងផ្ទុះ ប៉ុន្តែមិនដឹងថា ផ្ទុះអ្វីនោះទេ ដោយសង្ស័យឆ្លងចរន្តអគ្គិសនី ទើបបង្កើតជាអគ្គិភ័យយ៉ាងសន្ធសន្ធៅបែបនេះ។


ជាក់ស្តែងក្នុងពេលប្រតិបត្តិការណ៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹក អស់៦៣ឡាន ស្មើរនឹង២៥២ម៉ែត្រគូប , រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ ទឹកអស់០២ឡាន ស្មើរនឹង២០ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។ ហើយក្នុងនោះបង្កអោយ ឆេះឃ្លាំងថ្មប្រក់ស័ង្កសី ចំនួន០១ឃ្លាំង, រថយន្តចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះរោលជញ្ជាំងផ្ទះថ្មចំនួន០២ខ្នង។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុ ដែលបង្កអោយកើតមានអគ្គិភ័យ ៕ អត្ថបទ ៖ រដ្ឋា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


