ព័ត៌មានជាតិ
តំបន់ជុំវិញផ្សារដើមគរនឹងមានសោភណ្ឌភាពឡើងវិញ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំកែលម្អរ
រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនៅកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួន នៅតំបន់ជុំវិញផ្សារដើមគរ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ មានវិធានការ ដោយឱ្យអាជីវករដែលរំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគរថ្មី ដោយដោះស្រាយតាមបែបឈ្នះ ឈ្នះ ក្នុងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់លោកឃួង ស្រេង ។ ការរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនេះ តាមគម្រោងអាចនឹងរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត។

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី១៨ កុម្ភៈនេះ ថា គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគរ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែ នោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។ យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគរជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេល ខ្ទង់មួយខែទៀត។ ការងារនេះយើងត្រូវធ្វើទាំង២ខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវ២៣០និងផ្លូវម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់លូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ គូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវ ទាំងនេះផងដែរ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ រួចរាល់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ខែខាងមុខទៀត។

រដ្ឋបាលរាជធានីភ្នំពេញបានផ្លូវមកវិញធ្វើការកែលម្អរសោភណ្ឌភាពដោយរៀបជាថ្មក្រានីលើចិញ្ចើមផ្លូវដើរថ្មើរជើងនិងរៀបចំប្រព័ន្ធលូឡើងវិញផ្លូវព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត ក្រោយពីមានការដឹកនាំចាត់ចែងដោយលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ ដោយមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់លោកឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ រួមគ្នាដើម្បី ផ្ទះ ផ្លូវនិងទីក្រុងយេីងស្អាត។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជា ប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែរ ទេីបការប្រឹងប្រែងរបស់យើងខ្ញុំទទួលបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន
















-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


