ព័ត៌មានជាតិ
វិទ្យាល័យចំនួន ៦ នៅមណ្ឌលគិរី កំពុងផ្តល់ការអប់រំដល់សិស្សជាង៥ពាន់នាក់ ក្នុងនោះជិត២ពាន់នាក់សិស្សជនជាតិដើមភាគតិច
គិតត្រឹមដើមឆ្នាំ ២០២៦នេះ ខេត្តមណ្ឌលគិរី មានវិទ្យាល័យចំនួន ៦ កំពុងផ្តល់ការអប់រំដល់សិស្សានុសិស្សជាង ៥ ០០០នាក់ ក្នុងនោះសិស្សប្រមាណ ២ ០០០នាក់ជាជនជាតិដើមភាគតិច ដើម្បីបណ្តុះបណ្តាលពួកគេឱ្យក្លាយជាយុវជនមានចំណេះដឹង ជំនាញ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់អនាគតជាតិ។

លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន នឹងកីឡាខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីថា វិទ្យាល័យចំនួន៦កន្លែងដែលកំពុងបម្រើលើវិស័យអប់រំ ក្នុងនោះរួមមាននៅស្រុកកោះញែក មានវិទ្យាល័យ១កន្លែង ស្រុកពេជ្រាដា ១កន្លែង ស្រុកអូររាំង ១កន្លែង ស្រុកកែវសីមា ២កន្លែង និងនៅកណ្ដាលក្រុងសែនមនោរម្យ ចំនួន១កន្លែង។ លោកបន្តថា វិទ្យាល័យទាំង៦កន្លែងនោះ កំពុងផ្តល់ការអប់រំដល់សិស្សសរុបចំនួន ៥ ៤២៨ នាក់ ក្នុងនោះសិស្សស្រីចំនួន ៣ ០២៧នាក់ និងសិស្សជាជនជាតិដើមភាគតិចចំនួន ១ ៧៦៧នាក់ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួលជូនសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ ក្នុងគ្រាអំឡុងឆ្នាំ២០២៣-២០២៤ មន្ទីរអប់រំខេត្តបានជួសជុលប្ដូរដំបូលអាគាសិក្សាថ្មី នៅវិទ្យាល័យមនោរម្យ ខណៈវិទ្យាល័យក្នុងស្រុកអូររាំងត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភអគារស្នាក់នៅដល់គ្រូបង្រៀនមួយខ្នងមាន១០បន្ទប់ ។
បើតាម មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងសម័យប្រឡងឆ្នាំ២០២៥ កន្លងទៅ នៅទូទាំងខេត្តមានសិស្សជាប់និទ្ទេស A ចំនួន ២ រូប ប៉ុណ្ណោះ ហើយសិស្សទាំងពីររូបនេះមកពីវិទ្យាល័យកែវសីមា។ ការទទួលបាននិទ្ទេស A ចេញពីសិស្សនៅខេត្តមណ្ឌលគិរី គឺជាកត្តាលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់លោកប្រធានមន្ទីរ។ ក្នុងនាមជាប្រធានមន្ទីរ លោកនឹងបន្តជំរុញ និងលើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអប់រំ ព្រមទាំងស្វែងរកវិធីសាស្រ្តបង្រៀនថ្មីៗ ដើម្បីឱ្យសិស្សមានសមត្ថភាពកាន់តែល្អ និងឈានដល់ការប្រឡងទទួលបាននិទ្ទេសល្អៗជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សិស្សានុសិស្សគ្រប់រូប ឱ្យព្យាយាមសិក្សារៀនសូត្រ ទទួលយកចំណេះដឹង និងបំណិនជីវិតឱ្យបានពេញលេញ ហើយបញ្ឈប់ទម្លាប់គេចវេសពេលម៉ោងសិក្សា ព្រោះសកម្មភាពទាំងនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធផលសិក្សា ជះឥទ្ធិពលអវិជ្ជមានដល់វិស័យអប់រំនិងក្លាយជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


