សេដ្ឋកិច្ច
វិស័យឧស្សាហកម្មនៅតែនាំមុខ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈរាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះ ជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិវឌ្ឍន៍។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយកំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍នៅក្នុងសន្និបាតថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចល្អ និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។

លោក ហែម វណ្ណឌី បញ្ជាក់ថា៖ «វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មប្រកប ដោយជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយប៉ុន្តែគុណភាព ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់។

លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ គឺវិស័យឧស្សាហកម្មកម្មន្តសាល ដែលផ្ដល់ការងារកម្លាំងពលកម្មក្នុងស្រុក។
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បន្តរក្សាស្ថិរភាព ឆ្លុះបញ្ចាំងតាមរយៈតុល្យភាពខាងក្នុង និងខាងក្រៅ។ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥% នៅក្នុងឆ្នាំ ២០២៥ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃវិស័យកម្មន្តសាល។ យោងតាមធនាគារជាតិកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


