Connect with us

ព័ត៌មានអន្ដរជាតិ

ថៃស្លាប់មនុស្ស៣នាក់ហើយ ដោយសារឆ្លងជំងឺ បណ្តាលមកពីការបរិភោគ​សាច់ជ្រូកមិនឆ្អិនល្អ

បានផុស

នៅ

​អាជ្ញា​ធរ​ថៃឱ្យ​ដឹង​​ថា​ មនុស្សចំនួន ​៣ នាក់​ហើយបានស្លាប់ដោយសារតែជំងឺ Streptococcus suis ដែលបណ្តាលមកពីការបរិភោគសាច់ជ្រូកមិនឆ្អិនល្អ។ នេះ​បើ​យោង​តាម The Nation Thailand ចុះ​ផ្សាយ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។

រូបភាព៖ Mechanisms of Pathogenicity
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​នាយក​ដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានឱ្យ​ដឹង​ថា មានការ​ឆ្លង​មេរោគ Streptococcus suis ចំនួន៤៩ករណីក្នុង​ប្រទេស​ថៃ ក្នុងនោះស្លាប់៣នាក់នៅដើម​ឆ្នាំនេះ ដូច្នេះ DDC ​ជំរុញ​ឱ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ទាក់​ទង​នឹង​ការបរិភោគ​សាច់ជ្រូកមិនឆ្អិនល្អ និង​ការ​ប៉ះ​ពាល់​សត្វ​ជ្រូកដោយផ្ទាល់។

វេជ្ជបណ្ឌិត Monthien Kanasawad អគ្គនាយក DDC ថ្លែងថា ចាប់​ពី​ថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦,​ ​អ្នកឆ្លង​ជំងឺនេះគឺជា​បុគ្គល​ដែល​មាន​អាយុ​ចាប់​ពី ៥ ដល់ ៩០ ឆ្នាំ។ ក្នុងនោះ ករណី​ភាគច្រើនគឺពាក់ព័ន្ធនឹងបុរស ជា​ពិសេស​មនុស្ស​​ចាស់មាន​អាយុ ៦០ ឆ្នាំឡើង​ទៅ។

គួរ​បញ្ជាក់​ថា ខេត្ត​ដែលមានចំនួនករណីឆ្លងខ្ពស់​​ជាង​គេ ​គឺ Nonthaburi, Nakhon Ratchasima, Phrae, Chon Buri, Chaiyaphum, Surin, Buriram និង Roi Et៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម