ព័ត៌មានជាតិ
កាត់បន្ថយនាំចូលត្រី ១ ០០០ តោនមួយថ្ងៃ ក្រុមហ៊ុន ម៉ុង ឫទ្ធី ពង្រីកអភិវឌ្ឍវារីវប្បកម្មចិញ្ចឹមត្រីបន្ថែម ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចក្នុងស្រុក
ក្រុមហ៊ុន ម៉ុង ឫទ្ធី បានចាប់ផ្តើមគម្រោងពង្រីកវិស័យវារីវប្បកម្មចិញ្ចឹមត្រី ដើម្បីកាត់បន្ថយការនាំចូលត្រីពីបរទេស និងបង្កើនតម្លៃសេដ្ឋកិច្ចក្នុងស្រុកបន្ថែម។
បច្ចុប្បន្នក្រុមហ៊ុន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធស្រះចិញ្ចឹមត្រីចំនួន ៣៧ ស្រះ ដែលកំពុងចិញ្ចឹមប្រភេទត្រីប្រា និងត្រីទីឡាបព្យារួមនឹងត្រីផ្សេងៗទៀត។

លោក លី ឡាវីល នាយកចាត់ការទូទៅផ្នែកចិញ្ចឹមសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី បានឲ្យដឹងថា គម្រោងនេះគឺដើម្បីជំរុញវិស័យចិញ្ចឹមសត្វទឹកនៅកម្ពុជាឱ្យមានភាពរីកចម្រើន។
លោកថា គោលដៅចម្បងគឺកាត់បន្ថយការនាំចូលត្រីពីបរទេស និងពង្រឹងសមត្ថភាពផលិតនៅក្នុងស្រុកដោយខ្លួនឯង។
បច្ចុប្បន្ន កម្ពុជាមានតម្រូវការផ្គត់ផ្គង់ត្រីប្រហែល ៨០០ ទៅ ១០០០ តោនក្នុងមួយថ្ងៃ។ ប្រសិនបើអាចផលិតក្នុងស្រុកបាន វានឹងជួយពង្រីកផ្ទៃដីដាំដុះ ពោត ដំឡូង និងឧស្សាហកម្មម៉ាស៊ីនស្រូវ សម្រាប់យកមកធ្វើជាចំណីត្រី។

លោក លី ឡាវីល គូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងផលិតក្នុងស្រុកបាន វានឹងជួយពង្រីកទីផ្សារកសិផល ដូចជា ពោត ដំឡូង និងឧស្សាហកម្មម៉ាស៊ីនកិនស្រូវបានបន្ថែមរហូតដល់ ៣០ ម៉ឺនតោន ពោលនេះសម្រាប់តែវិស័យត្រីមួយប៉ុណ្ណោះ ខណៈការនាំចូលត្រី ១ ០០០ តោនពីបរទេស ស្មើនឹងការបាត់បង់ឱកាសប្រើប្រាស់ចំណីប្រហែល ១ ៥០០ តោនក្នុងមួយថ្ងៃ ដែលយើងគួរតែផលិតបានក្នុងស្រុក»។
គម្រោងពង្រីកវិស័យវារីវប្បកម្មចិញ្ចឹមត្រីរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី បានចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បីប្រែក្លាយកម្ពុជាឱ្យមានសមត្ថភាពផ្គត់ផ្គង់ត្រីដោយខ្លួនឯង និងលើកកម្ពស់ជីវភាពកសិករ។
បើតាមលោក លី ឡាវីល គោលដៅទៅថ្ងៃអនាគតរបស់ក្រុមហ៊ុនគឺការបង្កើតស្ថានីយភ្ញាស់ និងបង្កាត់ពូជត្រីដូនតាដើម្បីផលិតពូជត្រីដែលមានគុណភាពល្អសម្រាប់ចែកចាយដល់កសិករទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


