ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង៖ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ជា«ទង្វើបែបក្រុមបងធំ»
កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារួមគ្នាខ្នាតធំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយហៅសកម្មភាពនេះថាជា «ទង្វើបែបក្រុមបងធំ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២៦។

ប្រតិបត្តិការយោធា «Operation Epic Fury» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បញ្ជាក់ថា បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ខណៈដែលកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពទាល់ច្រក។
តាមរយៈសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងាររដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឡើងក្រោមការគាំទ្រយ៉ាងសកម្មពីសហរដ្ឋអាមេរិក ហើយសកម្មភាពយោធាបន្តបន្ទាប់របស់វ៉ាស៊ីនតោន គឺជាអំពើឈ្លានពានខុសច្បាប់ទាំងស្រុង និងជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ KCNA បានបញ្ជាក់ថា «អំពើឈ្លានពានបែបនេះ មិនអាចយកមកធ្វើជាលេសដោះសារបានឡើយ ហើយក៏មិនអាចអត់ឱនឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ការវាយប្រហារចុងក្រោយនេះ កើតឡើងក្នុងរយៈពេល៨ខែ បន្ទាប់ពីអាមេរិកបានអនុវត្តប្រតិបត្តិការ «Operation Midnight Hammer» លើរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដែលបង្កឲ្យមានការភ័យខ្លាចនូវជម្លោះក្នុងតំបន់កាន់តែរីករាលដាល ស្របពេលដែលវ៉ាស៊ីនតោនកំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


