Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អ៊ីស្រាអែល វាយប្រហារ ២ ០០០គោលដៅនៅអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍

បានផុស

នៅ

ចាប់តាំងពីថ្ងៃបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយអ៊ីរ៉ង់មក សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបាញ់ប្រហារលើគោលដៅប្រហែល២ ០០០គោលដៅ ដោយប្រើសព្វាវុធធុនធ្ងន់ច្រើនប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការអះអាងពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃអាទិត្យទី១ខែមីនា, ក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2, យន្តហោះចម្បាំង F-22, F-35 និង F-16, យន្តហោះវាយប្រហារ A-10, យន្តហោះចម្បាំងអេឡិចត្រូនិក EA-18G, ដ្រូន MQ-9 Reaper, នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ, នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ ព្រមទាំងប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ផងដែរ។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកការវាយប្រហារលើអ៊ីរ៉ង់កំណត់គោលដៅទីបញ្ជាការដ្ឋានកងទ័ពចម្រុះ និងកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC), ប្រព័ន្ធការពារអាកាសរួមបញ្ចូលគ្នា, នាវា និងនាវាមុជទឹក, ទីតាំងមីស៊ីលប្រឆាំងនាវា និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងយោធានានា។

(រូប៖ Reuters)

ប្រតិបត្តិការនោះ បានឆក់យកជីវិតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ច្រើនរូប ឈានដល់ការសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រដូចជាបារ៉ែន កាតា គុយវ៉ែត ហ្សកដានី អារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម