Connect with us

កីឡា

លោក​ អាំង​ សិរីពិសិដ្ឋ​ ឆ្លើយ​តប​យ៉ាងណា​ចំពោះ​សំនួរ​ «ល្អ​ដូច​ HERRERA​ ចូល​សញ្ជាតិ​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​បាន​ ឬ​ទេ»?​

បានផុស

នៅ

លោក​ អាំង​ សិរីពិសិដ្ឋ​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​ថា​ កីឡាករ​ HERRERA​ គឺ​មាន​សមត្ថភាព​ល្អ​យូរ​ហើយ​មិនមែន​ទើប​ល្អ​នៅ​ពាន​សម្ដេច​ ក្រឡាហោម នេះ​ទេ ប៉ុន្តែ​រឿង​បញ្ចូល​សញ្ជាតិ​ដើម្បី​ឲ្យ​ជាប់​ជា​ជម្រើស​គឺ​ត្រូវ​តាមដាន​ច្រើន​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ HERRERA​

លោក​ អាំង​ សិរី​ពិសិដ្ឋ​ អនុប្រធាន​សហព័ន្ធ​ និង​ជា​អគ្គលេខាធិការ​ផង​នោះ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ HERRERA​ គឺ​លោក​ដឹង​ និង​​តាមដាន​សមត្ថភាព​យូរ​ហើយ​គឺ​រូប​គេ​ល្អ​តាំង​ពី​ដើម​មក​ម្ល៉េះ​មិនមែន​ទើប​ល្អ​ក្នុង​ពាន​សម្ដេច​ក្រឡាហោម​ឆ្នាំ​២០២៦​ នេះ​ទេ។​ លោក​បន្ថែម​ទៀត​ថា​ តាម​ដែល​លោក​សង្កេត​កន្លង​មក​គឺ​កីឡាករ​ HERRERA​ ល្អ​ហើយ​បន្ទាប់​មក​បណ្ដោយ​ខ្លួន​វិញៗ​ ដូច្នេះ​ការ​ជាប់​ជា​​កីឡាករ​ជម្រើស​ជាតិ​គឺ​មាន​ចំណុច​ច្រើន​ដែល​ត្រូវ​តាមដាន​ពិនិត្យ។​

កីឡាករ HERRERA​

ថ្នាក់ដឹកនាំ​​របស់​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​ជម្រើស​ជាតិ​ប្រសិន​បើ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ​គឺ​មិន​អាច​ជាប់​នោះ​ទេ។​ ក្នុង​ក្រុម​ជម្រើស​ជាតិ​គឺ​មាន​ការ​ហ្វឹកហាត់​តឹងរឹង​ និង​មាន​វិន័យ​ច្បាស់លាស់​ដូច​ជា​ថ្ងៃ​ហ្វឹកហាត់​ និង​ការ​សម្រាក​ ឬ​ពេលវេលា​ចុច​ទូរសព្ទ​ជា​ដើម​មិន​អាច​សេរី​នោះ​ឡើយ។​ ដូច្នេះ​ហើយ​កីឡាករ​ល្អ​ ប៉ុន្តែ​អត់​មាន​វិន័យ​គឺ​មិន​អាច​ចូល​ក្នុង​ក្រុម​ជម្រើ​សជាតិ​នោះ​ឡើយ។​

កីឡាករ HERRERA​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ កីឡាករ​សញ្ជាតិ​គុយបា​ HERRERA​ គឺ​មក​រស់នៅ​ និង​ប្រកប​អាជីព​បាល់ទះ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​មកហើយ។​ រូប​គេ​ធ្លាប់​ប្រកួត​នៅ​តាម​ក្លឹប​បាល់ទះ​ធំៗ​ជា​ច្រើន​នា​ពេល​កន្លង​ និង​តែងតែ​បង្ហាញមុខ​រាល់​កម្មវិធី​ផ្សេងៗ​នៅ​កម្ពុជា។​ ស្មាត់​មាន​សមត្ថភាព​ល្អ​រូប​នេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ធ្លាប់​លើក​ពាន​សម្ដេច​ ក្រឡាហោម​ បាន​២ដង​ម្នាក់ឯង​គឺ​នៅ​ឆ្នាំ​មុន​រូប​គេ​ជួយ​លេង​ឲ្យ​ស្នងការ​ ន.ប​ ខេត្ត​ស្វាយរៀង​លើក​ពាន ​១ដង​ និង​លើក​ទី២​ នេះ​ជួយ​ឲ្យ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ លើក​ពាន​ជា​ថ្មី​ទៀត។​ រូប​គេ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា​ជា​កីឡាករ​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា​ទាំង​សមត្ថភាព​ម៉ាត់​ផ្ដាច់​ វាយ​សេវា​ លោត​ធ្វើ​រនាំង​ និង​ការ​ដឹកនាំ​ក្រុម​លេង​ផង​ដែរ៕​

លោក អាំង​ សិរីពិសិដ្ឋ (ឆ្វេង)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម