ព័ត៌មានអន្ដរជាតិ
ការសងសឹកពីអ៊ីរ៉ង់៖ អាមេរិកខាតយុទ្ធោបករណ៍ជិត២ពាន់លានដុល្លារ ត្រឹមតែប៉ុន្មានថ្ងៃ!
ពិភពលោកកំពុងបើកភ្នែកធំៗសម្លឹងមើលការខូចខាតដ៏មហន្តរាយរបស់មហាអំណាចលេខមួយ សហរដ្ឋអាមេរិក បន្ទាប់ពីអ៊ីរ៉ង់បានបើកប្រតិបត្តិការសងសឹកយ៉ាងសាហាវព្រមៗគ្នានៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ទិន្នន័យដែលចងក្រងដោយភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី៤មីនា២០២៦ បានបង្ហាញថា តម្លៃនៃការបំផ្លិចបំផ្លាញលើគ្រឿងយុទ្ធោបករណ៍អាមេរិកបានហក់ឡើងដល់ទៅ ១,៩០២ពាន់លានដុល្លារ បាត់ទៅហើយ គិតចាប់តាំងពីថ្ងៃសៅរ៍កន្លងទៅ។
ក្នុងចំណោមការខាតបង់ទាំងអស់ អ្វីដែលធ្វើឲ្យអាមេរិកឈឺក្បាលបំផុតនោះគឺ ការបាត់បង់ប្រព័ន្ធរ៉ាដាព្រមានជាមុនដ៏ទំនើបប្រភេទ AN/FPS-132 នៅក្នុងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធការពារដែនអាកាសដ៏ល្បីល្បាញ THAAD នៅក្នុងប្រទេសអារ៉ាប់រួម ក៏រងការវាយប្រហារចំផ្នែកសំខាន់ដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារទៀតផង។ រឿងដែលគួរឲ្យរន្ធត់ថែមទៀតនោះគឺ យន្តហោះចម្បាំង F-15E Strike Eagles តម្លៃ ២៨២លានដុល្លារ ត្រូវបានធ្លាក់ខូចខាតទាំងស្រុងនៅក្នុងហេតុការណ៍ «បាញ់ច្រឡំគ្នាឯង» នៅលើមេឃនៃប្រទេសគុយវ៉ែត ដែលបន្ថែមបន្ទុកកាន់តែធ្ងន់ដល់កងទ័ពអាមេរិក។

ប្រតិបត្តិការវាយលុករបស់អ៊ីរ៉ង់បានកំណត់គោលដៅយ៉ាងច្បាស់លាស់ទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗចំនួន៧កន្លែង រួមមានទីបញ្ជាការកងពលធំទី៥ ក្នុងប្រទេសបារ៉ែន មូលដ្ឋានទ័ពក្នុងប្រទេសគុយវ៉ែត និងអ៊ីរ៉ាក់ ជាដើម។ រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រញ៉េរញ៉ៃ ដោយដំបូលអគារនៅមូលដ្ឋានទ័ពអាកាស Ali Al Salem បានបាក់ស្រុតចុះក្រោម ខណៈអគារជាច្រើននៅព្រលានយន្តហោះអន្តរជាតិ Erbil ត្រូវបានកម្ទេចខ្ទេចខ្ទី។ សូម្បីតែស្ថានីយទំនាក់ទំនងផ្កាយរណបនៅក្នុងប្រទេសបារ៉ែន ក៏ត្រូវបានបំផ្លាញអស់តម្លៃ ២០លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យប្រព័ន្ធទំនាក់ទំនងរបស់អាមេរិកជួបការរអាក់រអួល។
ក្រៅពីគោលដៅយោធា ស្ថានទូតរបស់អាមេរិកក៏មិនអាចជៀសផុតពីគ្រោះថ្នាក់បានដែរ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានដ្រូនវាយប្រហារចំស្ថានីយរបស់ CIA ខណៈដែលស្ថានទូតនៅគុយវ៉ែត ត្រូវបានបង្ខំចិត្តបិទទ្វារ និងជម្លៀសបុគ្គលិកជាបន្ទាន់ បន្ទាប់ពីមានការបាញ់ប្រហារដោយមីស៊ីល។ ទោះបីជាកន្លែងខ្លះដូចជាស្ថានកុងស៊ុលក្នុងទីក្រុងឌូបៃ រងការខូចខាតតិចតួច ប៉ុន្តែការវាយប្រហារដ៏រាយប៉ាយនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងស្ថានភាពអាសន្នបំផុត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


