ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ពន្យល់ថា នគរសង្ក្រាន្តជាផ្នែកមួយការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទាក់ទាញទេសចរណ៍និងជំរុញសេដ្ឋកិច្ច-សង្គម
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មូលហេតុដែលរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខក្នុងស្ថានភាពនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញចរន្តសេដ្ឋកិច្ចសង្គម បើទោះបីជាបទឈប់កម្ពុជា-ថៃ មានភាពផុយស្រួយនៅឡើយ។ នេះជាការពន្យល់បន្ថែមទៅកាន់សាធារណជន ក្រោយពីមានការផ្សព្វផ្សាយថា ស.ស.យ.ក នឹងរៀបចំនគរសង្ក្រាន្ត ដែលវាបានក្លាយទៅជាប្រធានបទមួយដែលមានការបញ្ចេញមតិ ដោយមានអ្នកមួយចំនួនមិនគាំទ្រ អ្នកមួយចំនួនបានគាំទ្រ ក្នុងកាលទេសៈបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅផុយស្រួយ ហើយពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាពិធីដាក់បង្ហាញគំនូរសិល្បៈដើម្បីសន្តិភាព កាលពីថ្ងៃទី ៣ ខែមីនា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា ស.ស.យ.ក នឹងររៀបចំនគរនគរសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែមេសា ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ឯកឧត្តម មានប្រសាសន៍ថា ពិធីចូលឆ្នាំខ្មែរ គឺជាទំនៀមទម្លាប់ប្រពៃណីបុរាណយូរលង់ណាស់មកហើយដើម្បីឱ្យក្រុមគ្រួសារខ្មែរជួបជុំគ្នា ក៏ជាឱកាសទេសចរណ៍ក្នុងស្រុក លក្ខណៈគ្រួសារក្តី ទេសចរណ៍មកពីក្រៅស្រុកក្តី អាចមកចូលរួមសប្បាយរីករាយ ស្វែងយល់ពីទំនៀមទម្លាប់ប្រណៃពៃណីខ្មែរផង។ លើសពីនេះ ពេលណាមានកម្មវិធីនីមួយៗ យើងតែងឃើញ អាជីវករតូចធំ គឺត្រៀមខ្លួនចាប់យកឱកាសទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ។
ឯកឧត្តម ធ្វើការពន្យល់ទៅកាន់សាធារណជនថា៖« ក្នុងនោះការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គ្រាន់តែជាមួយផ្នែកតូចដែលស្ថិតនៅក្នុងចំណុចនៃការរៀបចំបុណ្យចូលឆ្នាំខ្មែរ»។ យើងចង់បានទាំងអស់ ការដោះស្រាយបញ្ហាព្រំដែន ចង់បានឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅព្រំដែន ការរៀបចំ និងដំណើរការនៃសង្គមសេដ្ឋកិច្ចកម្ពុជា ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក្នុងនោះការរៀបចំចូលឆ្នាំខ្មែរក៏យើងចង់បាន ព្រោះការចូលឆ្នាំខ្មែរក៏នាំមកនូវស្មារតីរួបរួមដែរ ទំនៀមទម្លាប់ប្រពៃណីចូលឆ្នាំខ្មែរក៏ជាអត្តសញ្ញាណកម្ពុជា»។

លើសពីពេលណា ម៉ោងណាទាំងអស់ ដែលពេលនេះអត្តសញ្ញាណ គឺជាមូលដ្ឋាននៃការពង្រឹងនៃការរួបរួម ពង្រឹងស្មារតីជាតិ និងអត្តសញ្ញាណជាតិផង។ ក្រៅពីនេះ ក៏រួមចំណែកក្នុងការជំរុញអ្វីដែលជាចំណូលសេដ្ឋកិច្ច ហើយគិតគូរទៅលើអាជីវករ តូច មធ្យម ដែលជាឱកាសបង្កើតចំណូលរបស់គាត់។ ឯកឧត្តម បញ្ជាក់ទៀតថា៖«ក្រៅពីនេះដើម្បីទាក់ទាញទេសចរណ៍មកលេងស្រុកខ្មែរ ដោយមិនមានការព្រួយបារម្ភ ហានិភ័យ ។ អ្នកទេសចរក្រៅពីទស្សនាប្រាសាទបុរាណ នឹងបានឃើញទំនៀមទម្លាប់ប្រពៃណីខ្មែរ ហើយសង្ឃឹមថាចូលរួមជួយទាក់ទាញទេសចរណបរទេស»។ ឆ្លៀតក្នុងឱកាសនេ ឯកឧត្តមធ្វើការអំពាវនាវ សង្ឃឹមថាបងប្អូនខ្មែរនៅក្រៅប្រទេស នឹងយកឱកាសចូលឆ្នាំខ្មែរមកលេងប្រទេសកំណើត។
និយាយជារួម ឯកឧត្តមបញ្ជាក់ថា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើអ្វីដែលជាការលំបាកពលរដ្ឋភៀសសឹក ការឈរជើងរបស់វីរកងកម្លាំង ផ្តល់ជំនឿទុកចិត្តដល់សម្តេចធតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនេះ ឯកឧត្តមថ្លែងអំណរគុណចំពោះមតិយោបល់ពលរដ្ឋដែលបង្ហាញកង្វល់ទៅលើរឿងនេះ ដោយថ្លែងថា៖«អ្នកនិយាយថាមិនគួរណារៀបចំនគរសង្ក្រាន្ត គំនិតគាត់មិនខុសទេ ព្រោះថាចេញមកពីស្មារតីមួយ ភាពឈឺចាប់ ហើយការគិតគូរទៅដល់ប្រទេសជាតិ ជាពិសេសកងកម្លាំង និងជនភៀសសឹក។ តែក្នុងពេលតែមួយយើងគិតឃើញទៅដល់អ្វីដែលជាឱកាសនាំមកពីការចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើង»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


