Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​ទាហាន​ជើង​ទឹក​​អាមេរិក ​រងរបួសបាក់ដៃ​​ ពេលប៉ូលិសក្រៀក​ចេញ​​ពី​សភា​ ក្នុងការ​​​ប្រឆាំង​សង្រ្គាម​អ៊ី​រ៉ង

បានផុស

នៅ

បុរស​ជនជាតិ​អាមេរិក​ម្នាក់តវ៉ា​ប្រឆាំង​សង្គ្រាម​អ៊ីរ៉ង់​​នៅ​ក្នុងស្ថាប័​ន​នីតិបញ្ញត្តិ​​សហរដ្ឋអាមេរិក​ បាន​​​រងរបួស​ពី​ការ​ប៉ះ​ទង្គិច​ជា​មួយ​សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិកនិងប៉ូលិស បន្ទាប់​ពីបុរស​រូប​នោះ​​រំខាន​ដល់​ការ​ស្តាប់ការ​ធ្វើ​​សវនាការរបស់​ព្រឹទ្ធសភា​ នៅ​វិមាន​ Capitol Hill ក្រុង​វ៉ាស៊ីន​តោន កាល​ពី​​ថ្ងៃពុធ​។

ប៉ូលិសព្យាយាមចាប់​អ្នកតវ៉ាម្នាក់ចេញពីសវនាការព្រឹទ្ធសភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព៖ RT
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៌មាន​ RT កាល​ពី​ថ្ងៃ​០៥ខែ​មីនាឆ្នាំ​២០២៦ លោក Brian McGinnis ជា​បេក្ខជនមក​ពីគណបក្សបៃតង ដែល​​ប្រជែង​យកតំណែង​សមាជិកព្រឹទ្ធសភា​នៅ​រដ្ឋ North Carolina និង​ជាអតីត​ទាហាន​ម៉ារីន​ជើង​ទឹក​​អាមេរិក បាន​ស្រែក​អម​ជា​មួយ​ពាក្យ​ស្លោកនៅ​កណ្តាល​ហ្វូង​មនុស្ស​កំពុង​ស្តាប់​សវនាការរបស់​អនុគណៈកម្មាធិការប្រដាប់​អាវុធក្នុង​​ព្រឹទ្ធសភា ដែល​មាន​សក្ខីកម្ម​ពីសមាជិក​នៃអគ្គសេនា​ធិការ​ចម្រុះ​។

នៅ​ពេលមន្ត្រីប៉ូលិសបីនាក់ និង​សមាជិកព្រឹទ្ធ​សភា លោក Tim Sheehy ព្យាយាមនាំ លោក McGinnis ចេញពីបន្ទប់ ​លោក ​បានចាប់ទ្វារ ហើយ​ស្រែក​ថា ​៖«គ្មាន​នរណាម្នាក់ចង់​ប្រយុទ្ធ​ដើម្បី​អ៊ីស្រាអែលទេ»។

ក្នុង​វីដេអូនៃហេតុការណ៍​នោះ​បង្ហាញ​ថា​ដៃស្តាំរបស់ លោក​ McGinnis បានរងរបួស​​​ (បាក់) ​ខណៈ​អ្នក​ឈរមើលម្នាក់ស្រែក​ថា «ដៃរបស់គាត់ ដៃរបស់គាត់!»។​ ក្រោយ​មក​មានមនុស្សម្នាក់ទៀត​បានសួរ លោក​ McGinnis ថា៖ «តើ​ដៃ​របស់​អ្នកមិនអីទេឬ? គាត់បានឆ្លើយថា ទេ! វាមិនអីទេ»។

លោក Sheehy សមាជិក​​គណបក្ស​​សាធារណរដ្ឋ​​មក​ពី​​រដ្ឋ Montana ​និយាយ​​ថា៖ «ឃើញ​ប៉ូលិស​កំពុង​​ដោះស្រាយ​ជា​មួយអ្នក​តវ៉ា​​ដែល​គ្មាន​​​ស្មារតី​ ហើយ​​បាន​សម្រេចចិត្ត​ធ្វើ​អន្តរាគមន៍ ដើម្បី​​ជួយ​​និង​​បន្ធូរបន្ថយ​ស្ថាន​ការណ៍»។

សមាជិក​​ព្រឹទ្ធសភា​រូប​​នេះ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ X ថា​៖ «សុភាព​បុរស​រូប​នេះ​​បាន​មក​កាន់​​វិមាន​​ Capitol ដើម្បី​​ស្វែង​រក​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​​គាត់​​បាន​​ជួប​បញ្ហា​មួយ»។

ប៉ូលិស​​ Capitol  និយាយ​ថា៖ «លោក​ McGinnis បានតស៊ូ និង​ប្រយុទ្ធ​ប្រឆាំង​នឹងការប៉ុនប៉ងរបស់​មន្ត្រីរបស់​យើង​ ដើម្បី​ដក​គាត់​ចេញ​ពី​បន្ទប់​ដោយហិង្សា»។

ប៉ូលិសបន្ថែមថា៖ «លោក McGinnis ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ចំនួន​បី​ពី​បទ​វាយប្រហារមន្ត្រី​ប៉ូលិសមាន​ ទប់ទល់​នឹង​ការចាប់​ខ្លួន ការ​ប្រមូល​ផ្តុំ​គ្នា រារាំង និង​បង្កបាតុកម្ម​ខុសច្បាប់»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម