ព័ត៌មានអន្ដរជាតិ
លោកត្រាំ ចង់ឲ្យក្រុមឃឺដបះបោរ បង្កចលាចលផ្ទៃក្នុងប្រទេសអ៊ីរ៉ង់
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសគាំទ្រជាសាធារណៈចំពោះការបះបោររបស់ក្រុមឃឺដ (Kurdish) នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយពីខាងក្នុង។

លោកត្រាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៥មីនាថា «ខ្ញុំគិតថា វាជារឿងអស្ចារ្យដែលពួកគេចង់ធ្វើបែបនេះ ខ្ញុំគាំទ្រពេញទំហឹង»។ ទោះបីជាសេតវិមានបានបញ្ជាក់ពីការពិភាក្សារវាងលោកត្រាំ និងមេដឹកនាំឃឺដនៅអ៊ីរ៉ាក់ក៏ដោយ ក៏មន្ត្រីអាមេរិកបានបដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយសម្រាប់ការងើបបះបោរប្រដាប់អាវុធនោះទេ។
មេដឹកនាំក្រុមប្រឆាំងឃឺដដ៏លេចធ្លោ លោក Mustafa Hijri បានអំពាវនាវឲ្យទាហានអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍ (IRGC) បោះបង់ចោលបន្ទាយ និងឈប់បំពេញភារកិច្ចដើម្បីវិលត្រឡប់ទៅរកគ្រួសារវិញ។ យ៉ាងណាមិញ បើទោះបីជាមានការវាយប្រហារតាមអាកាសរាប់ពាន់លើកពីសំណាក់អាមេរិក និងអ៊ីស្រាអែលក៏ដោយ ក៏គេមិនទាន់ឃើញមានការបះបោរ ឬការរត់ចោលជួរទ្រង់ទ្រាយធំណាមួយពីសំណាក់កងទ័ពអ៊ីរ៉ង់នៅឡើយទេ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ អ្នករិះគន់បានព្រមានថា ការជំរុញឲ្យមានជម្លោះជាតិសាសន៍អាចបង្កឲ្យមានសង្គ្រាមស៊ីវិល និងធ្វើឲ្យតំបន់ទាំងមូលកាន់តែវឹកវរ។
ជាការឆ្លើយតបភ្លាមៗចំពោះការគំរាមកំហែងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើទីស្នាក់ការរបស់ក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលតំបន់ Kurdistan (KRG) ក្នុងប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានបដិសេធដាច់អហង្ការចំពោះការចូលរួមក្នុងយុទ្ធនាការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ដោយអះអាងថា ខ្លួនចង់បានតែសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


