Connect with us

ព័ត៌មានជាតិ

អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានស.ស.យ.ក នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៦ បានចាត់តំណាងនាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ ស.ស.យ.ក ចំពោះជនមានពិការភាព តាមរយៈការផ្ដល់ជូននូវអំណោយឧបត្ថម្ភ និងព្យាយាមដោះស្រាយសំណូមពរ រួមទាំងតម្រូវការនានារបស់ពួកគាត់តាមដែលអាចធ្វើទៅបានផងដែរ។

សូមជម្រាបថា សមាគម វិទ្យុ និងទូរទស្សន៍សំឡេងជនពិការភ្នែកមានសមាជិកសរុបចំនួន ៩០នាក់។  បច្ចុប្បន្ន អង្គភាពនេះមានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងមានសាខាចំនួន៤ផ្សេងទៀត នៅតាមបណ្តាខេត្តនានា ដូចជា៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម